ព័ត៌មានអន្ដរជាតិ
អូស្ត្រាលី ត្រៀមបណ្ដេញគ្រួសារជនជាតិ អង់គ្លេស ចេញពីប្រទេស ព្រោះតែចាស់ពេក
គូស្វាមីភរិយាជនជាតិអង់គ្លេសដែលរស់នៅក្នុងប្រទេសអូស្ត្រាលីអស់រយៈពេល ៨ ឆ្នាំមកហើយនោះ ជិតដល់ពេលត្រូវបណ្តេញចេញពីប្រទេសនេះហើយ ដោយសារតែពួកគេលើសអាយុ និងចាស់ពេកក្នុងការទទួលបានសិទ្ធិស្នាក់នៅជាអចិន្ត្រៃយ៍ ។

លោក Glenn Tunnicliff អាយុ ៥៧ ឆ្នាំ និងប្រពន្ធឈ្មោះ Sheena អាយុ ៥០ ឆ្នាំត្រូវបានបញ្ជាឲ្យចាកចេញពីប្រទេសអូស្ត្រាលីក្នុងរយៈពេល ៧ សប្តាហ៍ បន្ទាប់ពីពួកគេមិនអាចទទួលបានសិទ្ធិស្នាក់នៅជាអចិន្ត្រៃយ៍ ដោយសារតែការផ្លាស់ប្តូរទិដ្ឋាការផ្សេងៗ ចាប់តាំងពីបានមកដល់ទីក្រុង Perth ក្នុងឆ្នាំ ២០១៥ ។
ក្រុមគ្រួសារជនជាតិអង់គ្លេសដែលបានតាំងលំនៅក្នុងតំបន់ Warwick ភាគខាងជើងនៃទីក្រុង Perth ត្រូវបានអាជ្ញាធរប្រាប់ឲ្យចាកចេញពីប្រទេសអូស្ត្រាលីត្រឹមថ្ងៃទី៤ ខែសីហា ដោយសារតែច្បាប់កំណត់អាយុក្នុងការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍គឺត្រឹមតែ ៤៥ ឆ្នាំប៉ុណ្ណោះ ។

ទន្ទឹមនោះ ក្រុមគ្រួសារមួយនេះក៏បានចំណាយប្រាក់ប្រមាណ ៨ ម៉ឺនដុល្លារលើទិដ្ឋាការក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែពួកគេមិនដែលទទួលបានការណែនាំដ៏ល្អណាមួយពីភ្នាក់ងារអន្តោប្រវេសន៍នោះទេ ខណៈអ្នកឯកទេសផ្នែកច្បាប់អន្តោប្រវេសន៍អូស្ត្រាលី លោកស្រី Joanne Kinslor បាននិយាយថា ជីវិតការងារ និងការរួមចំណែកផ្នែកសេដ្ឋកិច្ចរបស់ជនចំណាកស្រុកវ័យចំណាស់ដែលមានជំនាញ ទំនងជាអាទិភាពតិចជាងជនចំណាកស្រុកវ័យក្មេង ។
ចំណែកភ្នាក់ងារចំណាកស្រុកអូស្ត្រាលីលោកស្រី Mateja Rautner ក៏បានរិះគន់សិទ្ធិទទួលបានការស្នាក់នៅអចិន្ត្រៃយ៍ដែលកំណត់អាយុ ៤៥ ឆ្នាំផងដែរ ដោយចាត់ទុកវាថា “មិនសមហេតុផល” ចំពេលមានការប្រកួតប្រជែងជាអន្តរជាតិ សម្រាប់ជនចំណាកស្រុកដែលមានជំនាញ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស្រី Clare O’Neil បានថ្លែងប្រាប់សារព័ត៌មាន Daily Mail ថា បច្ចុប្បន្នប្រព័ន្ធការធ្វើចំណាកស្រុករបស់ប្រទេសអូស្ត្រាលីគឺខូចហើយ ហើយត្រូវការការផ្លាស់ប្តូរជាមូលដ្ឋាន និង កែសម្រួលឲ្យសមស្របផងដែរ ។
គួរបញ្ជាក់ថា មុនពេលមកដល់ទឹកដីនៃប្រទេសអូស្ត្រាលី គូស្វាមីភរិយាមួយនេះបានផ្លាស់ចេញពីតំបន់ East Sussex ក្នុងចក្រភពអង់គ្លេស ដើម្បីចាប់ផ្តើមជីវិតថ្មីជាមួយកូនស្រី ២ នាក់ឈ្មោះ Tamzin និង Molly ដែលឥឡូវនេះមានអាយុ ២១ ឆ្នាំ និង ១៨ ឆ្នាំ ព្រមទាំងឆ្កែមួយក្បាលទៀតឈ្មោះ Jack russell Roxy ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Mail
ចុចអាន ៖ អាមេរិក ស្នើឲ្យសម្ព័ន្ធមិត្តជីកគាស់កាយស្តុកអាវុធមានទាំងប៉ុន្មានជួយ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


