KPT+
តាមពិត ភរិយាអ្នកបើកយានជ្រមុជទឹក ជាប់សាច់ឈាមអ្នកស្លាប់ក្នុងហេតុការណ៍លិចកប៉ាល់ Titanic
ការពិតអ្នកស្រី Wendy Rush ភរិយាលោក Stockton Rush CEO ក្រុមហ៊ុន OceanGate ជាប់សាច់ឈាមជាមួយអ្នកស្លាប់ក្នុងហេតុការណ៍លិចកប៉ាល់ Titanic ។

អ្នកស្រី Wendy Rush មានឈ្មោះដើមថា Wendy Hollings Weil ជាចៅទួតរបស់អ្នកស្រី Minnie នឹងលោក Richard Weil ដែលរៀបការកាលពីឆ្នាំ ១៩០៥ ។ ចំណែកឯអ្នកស្រី Minnie វិញជាកូនរបស់លោក Isidor Straus និងអ្នកស្រី Ida Straus ដែលបានស្លាប់ក្នុងហេតុការណ៍លិចកប៉ាល់ Titanic ។

លោក Isidor Straus និងអ្នកស្រី Ida Straus ជាម្ចាស់ហាងទំនិញ Macy ហើយនៅក្នុងរឿង Titanic ឆ្នាំ ១៩៩៧ អ្នកអាចសង្កេតឃើញពួកគាត់គេងអោបគ្នា ខណៈកប៉ាល់កំពុងលិច ។


ជាក់ស្ដែងអ្នកទាំងពីរត្រូវបានសង្គ្រោះដោយការផ្ដល់កន្លែងអង្គុយនៅលើទូកដែរ ប៉ុន្តែលោក Isidor បដិសេធ ព្រោះរង់ចាំក្មេងៗ និងស្ត្រីឲ្យរួចខ្លួនសិន ។ រីឯអ្នកស្រី Ida ក៏មិនព្រមទៅដូចគ្នា បើគ្មានវត្តមានស្វាមីជាទីស្រលាញ់ទេនោះ ។
គួរបញ្ជាក់ថា យានជ្រមុជទឹក Titan បានបាត់ខ្លួនកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ រហូតមកទល់ពេលនេះគេមិនទាន់រកឃើញនៅឡើយទេ ខណៈអុកស៊ីសែននៅសល់កាន់តែតិច ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ មនុស្សជាប់ក្នុងយានជ្រមុជទឹក Titan ស្ថិតនៅដង្ហើមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


