ព័ត៌មានអន្ដរជាតិ
(មានវីដេអូ) ៖ រញ្ជួយដីកម្រិត ៧.០ រ៉ិចទ័រនៅទួរគីបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសរាបរយនាក់
ការរញ្ជួយដីដ៏ខ្លាំងក្លាមួយបានវាយប្រហារឆ្នេរ Aegean របស់ប្រទេសទួរគី និងភាគខាងជើងនៃកោះ Samos របស់ប្រទេសក្រិកដែលបានបំផ្លាញផ្ទះសម្បែង និងសម្លាប់មនុស្សយ៉ាងហោចណាស់ ២២ នាក់ ។
ការស្ទាបស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បាននិយាយថា ការរញ្ជួយដីកម្រិត ៧.០ រ៉ិចទ័រនេះគឺស្ថិតនៅចំកណ្តាលខេត្ត Izmir របស់ប្រទេសទួរគី ខណៈដែលដំបូងឡើយប្រទេសនេះបានដាក់កម្រិតនៃការរញ្ជួយនេះត្រឹម ៦.៦ រ៉ិចទ័រប៉ុណ្ណោះ ហើយនិយាយថា មនុស្ស ២០ នាក់បានស្លាប់ និង ៧៨៦ នាក់បានរងរបួសនៅក្នុងខេត្ត Izmir ។
អាជ្ញាធរនៅខេត្ត Izmir បច្ចុប្បន្ននេះកំពុងរៀបចំតង់ដើម្បីដាក់មនុស្សប្រហែល ២,០០០ នាក់ ចំពេលមានការភ័យខ្លាចថាអគារជាច្រើនអាចនឹងដួលរលំ ខណៈអាជ្ញាធរក៏បានជួយសង្គ្រោះមនុស្ស ៧០ នាក់ពីក្រោមគំនរបាក់បែកផងដែរ ។
ទន្ទឹមនោះក្រុមអ្នកជួយសង្គ្រោះបានបន្តរើកម្ទេចកម្ទីក៏ដូចជាជីកបេតុងដោយសង្ឃឹមថានឹងរកឃើញអ្នកនៅរស់រានមានជីវិតបន្ថែមទៀត ។
USGS បាននិយាយថា ការរញ្ជួយដីដែលនៅឆ្ងាយពីទីក្រុងអាតែន និងអ៊ីស្តង់ប៊ុលបានវាយប្រហារនៅជម្រៅ ១៦ គីឡូម៉ែត្រ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ តុលាការសម្រេចផ្ដន្ទាទោសអតីតប្រធានាធិបតីកូរ៉េខាងត្បូងមួយរូបទៀតជាប់ពន្ធនាគាររយៈពេល ១៧ ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


