ព័ត៌មានអន្ដរជាតិ
កូនប្រុសលោកស្រី អ៊ុងសាន ស៊ូជី ៖ “ខ្ញុំមិនឲ្យម្ដាយដេកក្នុងពន្ធនាគារទេ”
កូនប្រុសរបស់លោកស្រី អ៊ុងសាន ស៊ូជី បានរិះគន់ទៅដល់យោធាមីយ៉ាន់ម៉ា និងបានអះអាងប្រាប់ពិភពលោកថា មេដឹកនាំយោធាប្រទេសនេះមិនបានផ្តល់ព័ត៌មានអំពីការជាប់ពន្ធនាគាររបស់ម្ដាយលោកនោះទេ ។

លោក Kim Aris កូនប្រុសពៅរបស់មេដឹកនាំដែលត្រូវបានបណ្តេញចេញពីតំណែង និងជាអ្នកឈ្នះពានរង្វាន់ណូបែលសន្តិភាព បានប្រាប់សារព័ត៌មាន BBC ក្នុងបទសម្ភាសន៍មួយថា “ខ្ញុំមិនអាចឲ្យម្តាយរបស់ខ្ញុំដេកក្នុងគុកបានទេ ហើយសូមជំរុញឲ្យពិភពលោកធ្វើការបន្ថែមទៀតដើម្បីជួយដល់ម្ដាយរបស់ខ្ញុំ” ។
លោក Aris ដែលជាជនជាតិអង់គ្លេសបានលើកឡើងទៀតថា “វាជាការប្រសើរសម្រាប់ខ្ញុំដែលមិនប្រឡូកក្នុងឆាកនយោបាយ ។ ម្តាយរបស់ខ្ញុំមិនដែលចង់ឲ្យខ្ញុំចូលរួមជីវិតនយោបាយនោះទេ ប៉ុន្តែពេលនេះម្ដាយរបស់ខ្ញុំត្រូវបានកាត់ទោស ហើយយោធាច្បាស់ជាមិនពេញចំពោះខ្ញុំដែលនិយាយបែបនេះនោះទេ ។

កូនប្រុសរបស់លោកស្រី ស៊ូជី បាននិយាយទៀតថា លោកបានព្យាយាមទាក់ទងទៅស្ថានទូតមីយ៉ាន់ម៉ានៅចក្រភពអង់គ្លេស ការិយាល័យការបរទេសអង់គ្លេស និងកាកបាទក្រហមអន្តរជាតិរួចហើយផងដែរ ប៉ុន្តែមិនមានអ្វីឆ្លើយតបមកកាន់លោកវិញឡើយ ។
លោក Aris បានប្រាប់ទូរទស្សន៍អង់គ្លេសថា លោកមិនមានព័ត៌មានណាមួយ ឬស្ថានភាពសុខភាពម្ដាយរបស់លោកនោះទេ ហើយលោកស្នើសហគមន៍អន្តរជាតិត្រូវតែចាប់ផ្តើមធ្វើអ្វីមួយ រួមទាំងការដាក់ទណ្ឌកម្មអាវុធលើយោធា និងគាំទ្រអ្នកដែលកំពុងព្យាយាមប្រយុទ្ធនឹងយោធាផងដែរ ជាពិសេសសូមធ្វើការដោះលែងម្តាយរបស់លោក ។

លោកស្រី ស៊ូជី បានចាកចេញពីចក្រភពអង់គ្លេស និងត្រឡប់មកកាន់ប្រទេសមីយ៉ាន់ម៉ាវិញនៅឆ្នាំ ១៩៨៨ ហើយកូនប្រុសទាំងពីររបស់លោកស្រីរស់នៅបែបពីម្ដាយ ចាប់តាំងពីពេលនោះមក ។
គួរបញ្ជាក់ថា រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី ស៊ូជី ត្រូវបានផ្តួលរំលំដោយយោធាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១ ហើយចាប់តាំងពីពេលនោះមកលោកស្រីត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣៣ ឆ្នាំនៅក្នុងបទចោទប្រកាន់ជាបន្តបន្ទាប់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Independent
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


