ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ព្រមានឆ្លើយតបលើសលប់ បន្ទាប់ពីលោក Blinken ជួបប្រធានាធិបតី Xi Jinping
កូរ៉េខាងជើង បានប្រតិកម្មយ៉ាងខ្លាំងចំពោះការលើកឡើងរបស់អ្នកការទូតកំពូលរបស់អាមេរិកអំពីតួនាទីរបស់ចិន ទាក់ទងនឹងស្ថានភាពនៅឧបទ្វីបកូរ៉េ ដោយព្រមានអំពីការឆ្លើយតបដ៏លើសលប់ចំពោះគោលនយោបាយរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។
បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ជួបជាមួយប្រធានាធិបតីចិន Xi Jinping កាលពីថ្ងៃច័ន្ទ កូរ៉េខាងជើងបានធ្វើសន្និសីទសារព័ត៌មានមួយដែលពណ៌នាប្រទេសចិនថា កំពុងស្ថិតក្នុងជំហរពិសេសមួយដើម្បីដាក់សម្ពាធលើកូរ៉េខាងជើងឲ្យចូលរួមក្នុងកិច្ចសន្ទនាមួយក្នុងគោលបំណងបញ្ឈប់សកម្មភាពគ្រោះថ្នាក់របស់ទីក្រុងព្យុងយ៉ាង។
អគ្គនាយកម្នាក់នៅក្រសួងការបរទេសកូរ៉េខាងជើង ចោទប្រកាន់សហរដ្ឋអាមេរិកថា បានបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅលើឧបទ្វីបកូរ៉េសម្រាប់ការរក្សានូវគោលនយោបាយអរិភាពចំពោះទីក្រុងព្យុងយ៉ាង។ អគ្គនាយកព្រមានទៀតថា មាត្រដ្ឋាន និងវិសាលភាពនៃវិធានការតបតរបស់កូរ៉េខាងជើងនឹងត្រូវបានពង្រីកបន្ថែមទៀត ឬលើសលប់និងវាយលុក នៅពេលដែលអាមេរិកបង្កើនការបង្កហេតុខាងយោធារបស់ខ្លួននៅឧបទ្វីបនិងតំបន់។
ការព្រមាននេះទំនងជាធ្វើឡើងក្នុងការឆ្លើយតបទៅនឹងកិច្ចសហប្រតិបត្តិការរវាងអាមេរិក និងកូរ៉េខាងត្បូង រួមទាំងសមយុទ្ធយោធារួមផងដែរ។
សេចក្តីថ្លែងការណ៍នេះក៏ឆ្លុះបញ្ចាំងពីការកើនឡើងនៃការរិះគន់របស់កូរ៉េខាងជើង ទៅលើសហរដ្ឋអាមេរិក ខណៈដែលថ្ងៃអាទិត្យនេះគឺជាខួបលើកទី ៧៣ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមកូរ៉េ ដែលទីក្រុងព្យុងយ៉ាងចាត់ទុកថាជាថ្ងៃនៃការតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក Trump ថា អ្នកដែលចាក់ឫសក្នុងរដ្ឋប្រហាររុស្ស៊ី ប្រយ័ត្នជួបផលវិបាកវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


