ព័ត៌មានអន្ដរជាតិ
អាមេរិក ថា ការបះបោរប្រដាប់អាវុធរបស់ទាហានស៊ីឈ្នួលបង្ហាញពីភាពបែកបាក់ក្នុងប្រទេស រុស្ស៊ី
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា ស្ថានភាពជុំវិញការបះបោរប្រដាប់អាវុធកាលពីចុងសប្ដាហ៍ដោយក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group បានលាតត្រដាងយ៉ាងច្បាស់អំពីការបែកបាក់ដ៏ធ្ងន់ធ្ងរមួយចំនួននៅក្នុងប្រទេសរុស្ស៊ី ។

អ្នកការទូតកំពូលរបស់អាមេរិករូបនេះបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ABC News កាលពីថ្ងៃអាទិត្យថា លោកបានពិភាក្សាអំពីសកម្មភាពរបស់ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group ទាំងមុនពេលឆ្ពោះទៅកាន់ទីក្រុងមូស្គូ និងដកកម្លាំងមកវិញ ក្រោមបញ្ជាដោយមេដឹកនាំលោក Yevgeny Prigozhin ។
លោក Blinken បាននិយាយថា ចលនារបស់ក្រុម Wagner មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ ដោយសារតែភាពតានតឹងបាននិងកំពុងកើនឡើងជាច្រើនខែមកហើយ ដោយសារតែការរិះគន់ជាសាធារណៈរបស់លោក Prigozhin ទៅលើរដ្ឋបាលរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ។

លោករដ្ឋមន្ត្រីការបរទេសរូបនេះបញ្ជាក់ថា ការបះបោរដែលស្ថិតនៅក្រោមការបញ្ជាពីលោក Prigozhin គឺជាការគំរាមកំហែងដោយផ្ទាល់ទៅលើការដឹកនាំរបស់លោក ពូទីន ជាពិសេសជុំវិញការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu ឲ្យបើកការវាយប្រហារសម្លាប់ទាហានស៊ីឈ្នួលនៅក្នុងប្រទេសអ៊ុយក្រែន ។
លោក Blinken បាននិយាយថា សង្គ្រាមលុកលុយនៅលើទឹកដីអ៊ុយក្រែន បានធ្វើឲ្យរុស្ស៊ី “ចុះខ្សោយ” ទាំងផ្នែកសេដ្ឋកិច្ច និងយោធា ហើយជាមួយនឹងការបែកបាក់ផ្ទៃក្នុងនៅរុស្ស៊ី វាមិនអាចទៅរួចទេក្នុងការប៉ាន់ស្មានថាតើស្ថានភាពទៅជាយ៉ាងណា ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា អាមេរិកនៅតែផ្តោតលើបញ្ហានៅអ៊ុយក្រែន ។
ទោះជាយ៉ាងណា ស្ថានភាពនៅក្នុងប្រទេសរុស្ស៊ីហាក់ស្ងប់ស្ងាត់វិញ បន្ទាប់ពីលោក Prigozhin និរទេសទៅកាន់ប្រទេសបេឡារុស ក្រោយមានកិច្ចសម្របសម្រួលពីលោក Alexander Lukashenko ដែលបានចរចារកដំណោះស្រាយជាមួយលោក ពូទីន រួចមក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក Medvedev ប្រាប់ពីគោលបំណងរបស់ក្រុមបះបោរប្រដាប់អាវុធនៅ រុស្ស៊ី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


