ព័ត៌មានអន្ដរជាតិ
Yevgeny Prigozhin៖ ពីចុងភៅដ៏ទុកចិត្តរបស់លោកពូទីន ចុងក្រោយត្រូវស្លាប់ ដោយធ្លាក់យន្តហោះ
នៅទីបំផុត មន្ត្រីរុស្ស៊ីប្រកាសថា ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin ត្រូវបានបញ្ជាក់ថាស្លាប់ បន្ទាប់ពីការវិភាគហ្សែននៃសាកសពដែលគេរកឃើញនៅកន្លែងធ្លាក់យន្តហោះ។

គណៈកម្មាធិការស៊ើបអង្កេត (SK) និយាយថា អត្តសញ្ញាណជនរងគ្រោះទាំង១០នាក់ ត្រូវបានបញ្ចេញ ហើយត្រូវគ្នាទៅនឹងអ្នកដែលមានឈ្មោះនៅក្នុងបញ្ជីធ្វើដំណើររបស់យន្តហោះ។
ដើមឡើយ លោក Prigozhin ត្រូវបានគេមើលឃើញថា ជាបុរសមានឥទ្ធិពល ដែលបានរួមចំណែកជួយរុស្ស៊ី ដឹកនាំការប្រយុទ្ធនៅអ៊ុយក្រែន ហើយគាត់មានកងទ័ពរាប់ម៉ឺននាក់នៅក្នុងដៃ។

ដូចនេះ យើងមកស្គាល់លោក Prigozhin ទាំងអស់គ្នា៖
កើតនៅទីក្រុង Leningrad (បច្ចុប្បន្នជា Saint Petersburg) ក្នុងសហភាពសូវៀតឆ្នាំ១៩៦១ លោក Prigozhin ធ្លាប់ជាប់ពន្ធនាគារបន្ទាប់ពីត្រូវបានកាត់ទោសពីបទប្លន់ និងការក្លែងបន្លំ។
ក្រោយការដោះលែងពីពន្ធនាគារក្នុងឆ្នាំ១៩៩០ បន្ទាប់ពីឃុំខ្លួនអស់រយៈពេល៩ឆ្នាំ លោក Prigozhin បានចាប់ផ្តើមលក់ Hotdog នៅផ្សារនាស្រុកកំណើតរបស់គាត់ ហើយនៅពេលសហភាពសូវៀតដួលរលំ លោក Prigozhin បានបង្កើតអាជីវកម្មជាច្រើន។

ចាប់ពីបើកហាងលក់គ្រឿងទេសនិងបនល្បែងស៊ីសង ក្រោយមកលោក Prigozhin បានក្លាយជាម្ចាស់ភោជនីយដ្ឋាន។ ដោយសារតែភាពជោគជ័យជាមួយហាងមួយចំនួន លោក Prigozhin ក៏រកប្រាក់ចំណូលបានកាន់តែច្រើន ថែមទាំងទទួលកិច្ចសន្យារៀបចំម្ហូបអាហារវិមានក្រឹមឡាំងជាមួយឥស្សរជនរុស្ស៊ីទៀតផង។
អ្នកនយោបាយរុស្ស៊ីចាប់ផ្តើមមានទំនុកចិត្តលើគាត់ ធ្វើឲ្យគាត់មានមហិច្ឆតាកាន់តែខ្លាំង។ នៅទីបំផុត គាត់កាន់តែជិតស្និទ្ធជាមួយលោក ពូទីន ហើយក្លាយជាចុងភៅរបស់ប្រធានាធិបតីរុស្ស៊ី។ គេដឹងថា គាត់បានទទួលកិច្ចសន្យារដ្ឋាភិបាលក្នុងទំហំទឹកប្រាក់រាប់រយលានដុល្លារ ដែលផ្តល់អាហារដល់ក្មេងៗសិស្សសាលា និងបុគ្គលិករដ្ឋាភិបាល។

គេជឿថា កិច្ចសន្យាទាំងនោះ មានខ្លះជាប់ពាក់ព័ន្ធក្នុងវិស័យយោធា ជាហេតុនាំឲ្យគាត់ចាប់ផ្តើមដឹកនាំក្រុមទាហានស៊ីឈ្នួល Wager តែម្តង។ ទោះបីជាយ៉ាងណាក៏ដោយ លោក Prigozhin បានបដិសេធជាយូរមកហើយ នូវទំនាក់ទំនងណាមួយជាមួយក្រុម Wagner ហើយគំរាមប្តឹងអ្នកកាសែតរូបណា ដែលរាយការណ៍អំពីទំនាក់ទំនងរបស់គាត់ជាមួយក្រុមនេះ។
ការដាក់ពង្រាយលើកដំបូងរបស់ក្រុម Wagner គឺទៅកាន់សមរភូមិជួរមុខនៅភាគខាងកើតប្រទេសអ៊ុយក្រែន ក្នុងឆ្នាំ២០១៤។ នៅទីនោះ ពួកគេបានជួយក្រុមបំបែកខ្លួនគាំទ្រដោយរុស្ស៊ី ប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលថ្មីរបស់អ៊ុយក្រែន បន្ទាប់ពីបដិវត្តន៍ឆ្នាំ២០១៣ ដែលផ្តួលរំលំប្រធានាធិបតីជាសម្ព័ន្ធមិត្តវិមានក្រឹមឡាំង។
ចាប់តាំងពីពេលនោះមក ក្រុម Wagner បានចេញទៅប្រទេសលីប៊ី ប្រយុទ្ធជាមួយស្តេចត្រាញ់ Khalifa Haftar និងទៅស៊ីរី ដើម្បីប្រយុទ្ធឲ្យកងកម្លាំងរបស់លោក Bashar al-Assad។ ពួកគេក៏ត្រូវបានដាក់ពង្រាយទៅកាន់សាធារណរដ្ឋអាហ្រ្វិកកណ្តាលផងដែរ ហើយបច្ចុប្បន្នមានវត្តមាននៅប្រទេសម៉ាលីទៀតផង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ តើមេក្រុមទាហានស៊ីឈ្នួលរុស្ស៊ី មានកម្លាំងប៉ុន្មាននាក់នៅក្នុងដៃ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


