ព័ត៌មានអន្ដរជាតិ
វីរុសបម្លែងខ្លួនប្រភេទថ្មីសាហាវជាងកូវីដ ផ្ទុះការចម្លងក្នុងសហគមន៍ ហ្វីលីពីន
ប្រទេសហ្វីលីពីនបានបញ្ជាក់ពីការឆ្លងក្នុងសហគមន៍ នៃវីរុសអង់គ្លេសបម្លែងខ្លួនប្រភេទថ្មីដែលឆ្លងខ្លាំងជាងមេរោគកូរ៉ូណាទៅទៀត។

លោកស្រី Maria Rosario Vergeire អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលបានប្រាប់បណ្តាញព័ត៌មាន ANC ថា “ឥឡូវនេះ យើងមានករណីឆ្លងក្នុងសហគមន៍ ដែលបុគ្គលមានផ្ទុកវីរុសបម្លែខ្លួនប្រភេទថ្មីបានចម្លងដល់សហគមន៍និងក្រុមគ្រួសាររបស់ពួកគេ”។

ពិភពលោកកំពុងព្យាយាមទប់ស្កាត់ការរីករាលដាលនៃវីរុស B117 ថ្វីបើមានបម្រាមធ្វើដំណើរ ការបិទទីតាំងនិងវិធានការរឹតបន្តឹងនៅក្នុងប្រទេសជាច្រើនក៏ដោយ ចំពេលមានការព្រួយបារម្ភថា វាមិនត្រឹមតែឆ្លងខ្លាំងជាងកូវីដទេប៉ុន្តែវាក៏សម្លាប់មនុស្សសាហាវជាងកូវីដផងដែរ។
ក្រសួងសុខាភិបាលហ្វីលីពីនបាននិយាយថា វីរុស B117 បានរីករាលដាលក្នុងចំណោមមនុស្សចំនួន១២នាក់នៅខេត្ត Bontoc ភាគខាងជើង។

ករណីដំបូងនៃវីរុសអង់គ្លេសនេះ ត្រូវបានរកឃើញនៅក្នុងជនជាតិហ្វីលីពីនម្នាក់ដែលធ្វើដំណើរមកពីប្រទេស អារ៉ាប់រួម។
បើនិយាយពីជំងឺកូវីដ១៩វិញ ហ្វីលីពីនមានករណីឆ្លងជិត៥១៥,០០០ករណីនិងស្លាប់ជាង១០,២០០នាក់។ ហ្វីលីពីនស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងបំផុតដោយសារកូវីដនៅទ្វីបអាស៊ី៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ វីរុសបម្លែងខ្លួនប្រេស៊ីលប្រភេទថ្មីចូលដល់ សហរដ្ឋអាមេរិក
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


