ព័ត៌មានអន្ដរជាតិ
ចាក់សម្លាប់មនុស្ស ៦ នាក់ក្នុងសាលាមត្តេយ្យនៅភាគខាងត្បូង ចិន
យោងតាមមន្ត្រីម្នាក់បាននិយាយថា មនុស្សចំនួន ៦ នាក់ រួមទាំងកុមារ ៣ នាក់ផងដែរត្រូវបានចាក់សម្លាប់នៅសាលាមត្តេយ្យមួយកន្លែងនៅទីក្រុង Lianjiang ក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ខណៈប៉ូលិសចាត់ទុកករណីនេះថាជា ការវាយប្រហារគិតទុកជាមុន ។

អ្នកនាំពាក្យរបស់រដ្ឋបាលទីក្រុងបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា “ជនរងគ្រោះទាំង ៦ នាក់រួមមានគ្រូបង្រៀនម្នាក់ ឪពុកម្តាយ ២ នាក់ និងសិស្សសាលា ៣ នាក់ ខណៈជនសង្ស័យឈ្មោះ Wu វ័យ ២៥ ឆ្នាំក៏ត្រូវបានចាប់ខ្លួនផងដែរនៅ ២០ នាទីក្រោយមក” ។
ពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះដែរ កំពុងផ្ទុះខ្លាំងមែនទែននៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo ដោយមានអ្នកចូលមើលរហូតដល់ ១៣០ លានដងគិតត្រឹមម៉ោង ១២ និង ២០ នាទីថ្ងៃត្រង់នេះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វីដេអូដែលត្រូវបានថតដោយអ្នកដំណើរបង្ហាញពីទិដ្ឋភាពនៃឧក្រិដ្ឋកម្មនេះ ត្រូវបានលុបចេញពី Weibo និងវេទិកាចែករំលែក Douyin ផងដែរ ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនមានករណីវាយប្រហារដោយកាំបិតកើតឡើងច្រើនគួរឲ្យកត់សម្គាល់នៅតាមសាលារៀន បើទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីពង្រឹងសន្តិសុខក៏ដោយ ។
កាលពីខែសីហាកន្លងទៅ មនុស្ស ៣ នាក់ត្រូវបានសម្លាប់ បន្ទាប់ពីការវាយប្រហារនៅខេត្ត Jiangxi ភាគខាងត្បូងដែលបានកំណត់គោលដៅលើសាលាបណ្តុះបណ្ដាលកុមារមួយកន្លែង ខណៈនៅក្នុងខែមេសា ឆ្នាំ២០២១ កុមារ ២ នាក់បានស្លាប់ និង ១៦ នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលបុរសម្នាក់កាន់កាំបិតដើរចូលសាលាមត្តេយ្យមួយនៅភាគខាងត្បូងប្រទេសចិន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


