Connect with us

ព័ត៌មានអន្ដរជាតិ

ពិភពលោក រំពឹងមានកំណើនប្រជាជន ១០ ពាន់លាននាក់នៅឆ្នាំ ២១០០

បានផុស

នៅ

​បើតាមរបាយការណ៍ពីមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) បានបង្ហាញថា ពិភពលោករំពឹងនឹងមានប្រជាជនច្រើនជាង ១០ ពាន់លាននាក់នៅឆ្នាំ ២១០០ ។

បច្ចុប្បន្ន ចំនួនប្រជាជនពិភពលោកបានកើនឡើងដល់ ៨ ពាន់លាននាក់់ហើយ ទោះបីជាអត្រាកំណើនយឺតក៏ដោយ ខណៈទិន្នន័យ​នេះកើនពី ៧ ពាន់លាននាក់ក្នុងឆ្នាំ ២០១១ និង ៦ ពាន់លានក្នុងឆ្នាំ ១៩៩៩ ។

ចំពោះឥណ្ឌា ​ជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុត​ នឹងមានដល់ ១.៤២៨ ពាន់​លាន​នាក់ តាម​ពី​ក្រោយ​ដោយ​ប្រទេស​ចិន​មាន ១.៤២៥ ពាន់​លាននាក់ និង​សហរដ្ឋ​អាមេរិក​មាន ៣៤០ លាន​នាក់ ។

ដោយឡែក ប្រទេសចំនួន ៨ ផ្សេងទៀត មានដូចជា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អេហ្ស៊ីប អេត្យូពី ឥណ្ឌា នីហ្សេរីយ៉ា ប៉ាគីស្ថាន ហ្វីលីពីន និងតង់ហ្សានី នឹងមានច្រើនជាងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកដែលបានព្យាករណ៍នៅឆ្នាំ ២០៥០ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម