ព័ត៌មានអន្ដរជាតិ
ស្រ្តី អាមេរិក ដែលមានជំងឺវង្វេងម្នាក់ ច្រឡំលេបធ្មេញសិប្បនិម្មិតចូលពោះ
ស្ត្រីមានជំងឺវង្វេងជនជាតិអាមេរិកម្នាក់ត្រូវបានកូនប្រុសបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីមានការឈឺចាប់ ពិបាកលេប និងចង់ក្អួត ខណៈពេលទៅដល់ពេទ្យ វេជ្ជបណ្ឌិតក៏បានធ្វើការស្កេន និងដាក់កាមេរ៉ាចូលក្នុងពោះអ្នកជំងឺ ស្រាប់តែរកឃើញធ្មេញក្រោមសិប្បនិម្មិតនក្នុងក្រពះរបស់គាត់ ហើយគ្រូពេទ្យបានសន្និដ្ឋានថា ស្រ្តីរូបនេះច្រឡំលេបធ្មេញនេះដោយខ្លួនឯង ។

ចំពោះបញ្ហាខាងលើនេះ គ្រូពេទ្យបានចំណាយពេលជាង ២ ម៉ោងដើម្បីយកធ្មេញនោះចេញ ហើយនៅថ្ងៃបន្ទាប់ទើបគ្រូពេទ្យអនុញ្ញាតឲ្យអ្នកជំងឺត្រឡប់ទៅផ្ទះវិញ ។

បើតាមអ្នកជំនាញនៅសាកលវិទ្យាល័យ Texas Southwestern Medical Center ក្នុងទីក្រុង Dallas បានឲ្យដឹងថា អ្នកស្រីមិនមានរបួសធ្ងន់ធ្ងរដែលបណ្ដាលមកពីការដកធ្មេញចេញពីពោះនោះទេ ។ ក្រៅពីជំងឺវង្វេង អ្នកស្រីមានជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺមហារីកកូនកណ្ដុរប្រព័ន្ធសរសៃប្រសាទកណ្តាលផងដែរ ទើបធ្វើឲ្យគាត់មិនដឹងថាមានវត្ថុអ្វីចូលទៅក្នុងក្រពះនោះ ។

ចំណែកឯក្រុមវេជ្ជសាស្រ្តវិញបានបន្ថែមថា ធ្មេញជាវត្ថុពេញនិយមដែលអ្នកជំងឺវង្វេងលេប ក្រៅពីនេះពួកគេធ្លាប់លេបឆ្អឹងមាន់ ឆ្អឹងត្រី និងគ្រឿងអលង្ការថែមទៀតផង ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ អ្នកជំនាញព្រមានថា អ្នកកើតជំងឺវង្វេង អាចកើនបីដងនៅឆ្នាំ ២០៥០
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


