ព័ត៌មានអន្ដរជាតិ
ហាងកាហ្វេជាច្រើននៅថៃ ប្រកាសឈប់លក់ភេសជ្ជៈសំណព្វរបស់កូនស្រីលោកថាក់ស៊ីន ព្រោះពាក់ព័ន្ធនយោបាយ
បន្ទាប់ពីសាងភាពល្បីល្បាញមិនបានប៉ុន្មានផង កាលពីពេលថ្មីៗនេះហាងកាហ្វេនិងហាងនំខេកជាច្រើនបានប្រកាសលុបចោល Mint chocolate ដែលជាភេសជ្ជៈសំណព្វរបស់កូនស្រីលោកថាក់ស៊ីន ក្រោយគណបក្សភឿថៃប្រើដើម្បីស្វាគមន៍អ្នកនយោបាយមកពីគណបក្សផ្សេងៗ។

យ៉ាងណាមិញ មុនពេលប្រកាសឈប់លក់ភេសជ្ជៈមួយប្រភេទនេះ Mint chocolate បានក្លាយជាបាតុភូតមួយក្នុងរង្វង់ហាងកាហ្វេជាច្រើនដែលមានភេសជ្ជៈសូកូឡា។ ក្រោយមក វាបានក្លាយជាភេសជ្ជៈនិមិត្តរូបនយោបាយដែលគណបក្សភឿថៃប្រើសម្រាប់ស្វាគមន៍គណបក្សនយោបាយដែលមកពិភាក្សា ក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីដែលគ្រោងធ្វើនៅថ្ងៃទី ២៧ ខែកក្កដាខាងមុខនេះទៅវិញ។
លើសពីនេះ ទំព័រអ្នកគាំទ្រហាងកាហ្វេ ThinkLab creative space and cafe របស់បក្សភឿថៃ បានបង្ហោះរូបភាពសោកស្ដាយ ដែលបណ្ដាលឲ្យមនុស្សជាច្រើនបញ្ចេញមតិ និងសួរសំណួរទៅកាន់ហាងថា ហេតុអ្វីយកភេសជ្ជៈដែលមនុស្សកំពុងពេញនិយមមកបម្រើឲ្យអ្នកនយោបាយទៅវិញ? ក្នុងនោះមានហាងមួយក្នុងចំណោមហាងដែលបានប្រកាសពីការបញ្ចប់ការលក់របស់ភេសជ្ជៈមួយនេះបានផ្ដល់ហេតុផលយ៉ាងខ្លីថា ឥឡូវនេះមនុស្សជាច្រើនប្រហែលជាមិនចង់ផឹកទៀតទេ ហើយសូមបិទមីនុយតែមួយមុខនេះប៉ុណ្ណោះ។
សូមបញ្ជាក់ដែរថា Mint chocolate ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ។ ដោយសារតែម៉ឺនុយនេះបានក្លាយជាភេសជ្ជៈដ៏លេចធ្លោរបស់ហាងកាហ្វេ ThinkLab creative space and cafe របស់គណបក្សភឿថៃ ហើយវាក៏ជាភេសជ្ជៈសំណព្វរបស់លោកស្រី Paetongtarn Shinawatra និងជាកូនស្រីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃផងដែរ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភេសជ្ជៈសំណព្វរបស់កូនស្រីលោក ថាក់ស៊ីន យកមកទទួលថ្នាក់ដឹកនាំធំៗក្នុងស្រុកថៃ មានប្រវត្តិបែបណា?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


