ព័ត៌មានអន្ដរជាតិ
សភា ថៃ សម្រេចនឹងមិនបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីជុំទី២ នៅថ្ងៃស្អែកនោះទេ
ប្រធានសភាថៃលោក Wan Muhamad Noor Matha បានសម្រេសពន្យារពេលការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីជុំទី២ ដែលគ្រោងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដានេះ ដើម្បីឆ្លើយតបទៅនឹងក្រុមមន្ត្រីដែលអំពាវនាវឲ្យតុលាការធម្មនុញ្ញសម្រេចជំទាស់នឹងការរារាំងសមាជិកសភាក្នុងការតែងតាំងលោក Pita Limjaroenrat ធ្វើជានាយករដ្ឋមន្ត្រី ។

បន្ទាប់ពីជួបជាមួយក្រុមអ្នកច្បាប់របស់សភាកាលពីថ្ងៃអង្គាររួចមក លោក Wan Noor បាននិយាយថា កិច្ចប្រជុំរួមគ្នារវាងសមាជិករដ្ឋសភា និងព្រឹទ្ធសភាដើម្បីបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេស នឹងត្រូវពន្យារពេល ដូច្នេះវាក៏មិនជ្រៀតជ្រែកដល់ការស៊ើបអង្កេតរបស់តុលាការធម្មនុញ្ញនោះដែរ ។
លោក Wan Noor បានបន្ថែមថា ចំពោះការសម្រេចនេះដែរ គឺលោកធ្វើឡើង ស្របតាមសមាជិកសភា និងព្រឹទ្ធសមាជិកជាច្រើនរូបដែលបានស្នើឲ្យលោកពន្យារពេលការបោះឆ្នោតនាយករដ្ឋមន្ត្រី ដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍នេះ ដោយសាររង់ចាំសេចក្ដីសម្រេចរបស់តុលាការសិន ខណៈនៅថ្ងៃកំណត់នោះ សភាក៏នឹងមិនបើកកិច្ចប្រជុំណាមួយផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកតំណាងរាស្ត្រចំនួន ៣ រូបបានចោទសួរទៅវិញថាតើសមាជិកសភាបានបំពានរដ្ឋធម្មនុញ្ញដែរឬទេ ក្នុងការរារាំងមេដឹកនាំគណបក្សគណបក្សចលនាឆ្ពោះទៅមុខ លោក Pita ពីការតែងតាំងជានាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតជុំទី ២ នេះ ។
គួរបញ្ជាក់ថា ការប៉ុនប៉ងលើកទី ២ របស់លោក Pita ដើម្បីបន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតជុំទី២ ត្រូវបានរលាយ ក្រោយពេលដែលសមាជិកសភាបានសម្រេចបោះឆ្នោតដកសិទ្ធិមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខរូបនេះមិនឲ្យឈរឈ្មោះ ២ ដង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ លោក Pita ចេញមុខនិយាយទៅកាន់ប្រជាជន ថៃ ក្រោយអស់សិទ្ធិធ្វើជានាយករដ្ឋមន្ត្រី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


