ព័ត៌មានអន្ដរជាតិ
អតីតតារាថៃ បង្ហាញមូលហេតុពិតដែលគណបក្សផ្សេងទៀត មិនចង់ធ្វើការជាមួយលោក ភីថា
អតីតតារាសម្ដែងដ៏ល្បីរន្ទឺនិងជាពិធីករលោក Paul Pattarapol Silapajarn បច្ចុប្បន្នកំពុងសាងឈ្មោះលើមុខជំនួញផ្ទាល់ខ្លួន ដោយមិនសូវលេចមុខលើវិស័យសិល្បៈដូចពីមុនទេ។

ទន្ទឹមគ្នានោះ ទស្សនិកជនតែងឃើញតួឯកប្រុសក្នុងរឿង “សិលាមន្នី” រូបនេះជារឿយតែងលើកឡើងអំពីរឿងរ៉ាវនយោបាយក្នុងប្រទេសថៃ ខណៈពេលដែលនាថ្មីៗ លោកបានធ្វើការស្ទង់មតិសួរសាធារណជនលើបណ្ដាញអ៊ីនធឺណិត។ ក្នុងនោះលោកលើកជាសំណួរមួយលើប្រធានបទ “តើអ្នកគិតថាហេតុផលពិត” ដែលគណបក្សផ្សេងទៀតនិយាយថា មិនចង់ធ្វើការជាមួយគណបក្សចលនាឆ្ពោះទៅមុខដោយសារអ្វី ហើយបានផ្តល់ជម្រើស២ឲ្យមហាជនផងដែរ។
១ មាត្រា.១១២ (ព្រហ្មទណ្ឌ ឬច្បាប់ប្រមាថព្រះមហាក្សត្រ)
២ វាពិបាកក្នុងការបន្លំ ឬពិបាកធ្វើអំបើពុករលួយ
យ៉ាងណាមិញ បន្ទាប់ពីស្ទង់មតិមិនបានប៉ុន្មានសារព័ត៌មាន Thai News បានពិនិត្យចុងក្រោយនៅម៉ោង ១១:០០ ដោយរកឃើញថា មានមនុស្សជាង ៤៣,៨៨៩ នាក់ដែលឆ្លើយការស្ទង់មតិ ហើយលទ្ធផលនៃការស្ទង់មតិមានដូចខាងក្រោម។
១ មាត្រា.១១២ ចំនួន ២ភាគរយ
២ វាពិបាកក្នុងការបន្លំឬពិបាកធ្វើអំបើពុករលួយ ៩៨ភាគរយ
ដោយឡែកលោក Wiroj Lakkhanaadisorn សមាជិកសភានៃគណបក្សចលនាឆ្ពោះទៅមុខ បានបង្ហោះការស្ទង់មតិរបស់អតីតតារាសម្ដែងនាឆ្នាំ២០០០រូបនេះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនដោយបញ្ជាក់ថា “អ្នកអាចបោះឆ្នោត និងបញ្ចេញមតិនៅលើ Twitter របស់ Paul” ។ រួមជាមួយនឹងសេចក្តីថ្លែងការណ៍បន្ថែមថា “ខ្ញុំគិតថាការស្ទង់មតិនេះ អាចផ្តល់ចម្លើយបឋមបានល្អណាស់ មូលហេតុពិតដែលគណបក្សនយោបាយមួយចំនួនអះអាង មិនអាចធ្វើការជាមួយលោកភីថា ប្រហែលជាដោយសារតែ បើមានបក្សឆ្ងាយក្នុងខុទ្ទកាល័យពិបាករកអំពើពុករលួយ។ ចំណែកការធ្វើវិសោធនកម្មមាត្រា១១២ ប្រហែលគ្រាន់តែជាការដករបបរាជានិយម។ វាគ្រាន់តែជាលេសប៉ុណ្ណោះ”!
យ៉ាងណាក៏ដោយ នេះគ្រាន់តែជាស្ទង់មតិលើបណ្ដាញអ៉ិនធើណេតក្នុងប្រទេសថៃរបស់អតីតតារាសម្ដែងប្រុស Paul តែប៉ុណ្ណោះ! ចំពោះបញ្ហាជាក់ស្ដែងបន្តយ៉ាងណាទៀត មហាជនមានតែរង់ចាំមើលលទ្ធផលក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីដែលគ្រោងធ្វើនៅថ្ងៃនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កូនស្រីលោក ថាក់ស៊ីន បញ្ជាក់ច្បាស់ៗពីថ្ងៃដែលឪពុកនឹងត្រឡប់ចូលស្រុកវិញ
ចុចអាន៖អ្នកគាំទ្រលោក Pita គប់ម្សៅកណ្ដាលមុខសមាជិកសភារបស់លោក Prayuth ហើយថា បក្សភឿថៃភ្លេចរដ្ឋប្រហារហើយ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


