ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា អាមេរិក នឹងធ្វើឲ្យជម្លោះនៅ អ៊ុយក្រែន កាន់តែរីកធំ ជាពិសេសពេលបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤
អនុប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភារុស្ស៊ី លោក Konstantin Kosachev បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន aif.ru ថា សហរដ្ឋអាមេរិកអាចនឹងធ្វើឲ្យជម្លោះនៅអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរទៅៗនៅឆ្នាំ ២០២៤ ប្រសិនបើគណបក្សណាមួយត្រូវការសំឡេងឆ្នោតដើម្បីតំណែងប្រធានាធិបតី ។

នៅពេលអ្នកសារព័ត៌មានចាក់សួរថាតើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់អាមេរិកនឹងប៉ះពាល់ទៅដល់ជម្លោះនៅអ៊ុយក្រែនដែរឬទេ? លោក Kosachev បានឆ្លើយថា “ពិតណាស់ នេះគឺជាស្ថានភាពដ៏គ្រោះថ្នាក់បំផុតមួយ ពីព្រោះអ្នកនយោបាយអាមេរិកមិនខ្លាចញញើតក្នុងការប្រើប្រាស់គោលនយោបាយការបរទេសដើម្បីប្រជែងអំណាចក្នុងគណបក្សឡើយ” ។
សមាជិកសភារូបនេះអះអាងទៀតថា “ប្រសិនបើគណបក្សណាមួយយកស្ថានការណ៍នៅអ៊ុយក្រែន ធ្វើជាគោលនយោបាយដើម្បីរកសំឡេងឆ្នោត នោះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនៅឆ្នាំ ២០២៤ អាចជាព្រឹត្តិការណ៍ដ៏អាក្រក់មួយ ហើយខ្ញុំមិនអាចធានាបានទេថា នឹងមានអ្វីកើតឡើងនោះ ប៉ុន្តែជាក់ស្ដែងគឺនឹងមានហានិភ័យ” ។

ទន្ទឹមនោះ លោក Kosachev បានកត់សម្គាល់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបញ្ចុះបញ្ចូលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ឲ្យបោះបង់កិច្ចចរចាសន្តិភាពជាមួយរុស្ស៊ីកាលពីឆ្នាំមុន ហើយមិនមានគម្រោងវិលត្រឡប់មករកផ្លូវចរចាវិញនោះទេ ដោយសាររដ្ឋាភិបាលទីក្រុងកៀវត្រូវបានរារាំងដោយឥទ្ធិពលខាងក្រៅដែលមិនធ្លាប់មានពីមុនមកលើអ៊ុយក្រែន ។
ក្រោយមកទៀត លោក Zelensky ថែមទាំងបានចេញច្បាប់ហាមឃាត់អាជ្ញាធរអ៊ុយក្រែនផ្សេងទៀតមិនឲ្យចូលរួមក្នុងកិច្ចពិភាក្សារកសន្តិភាពផងដែរ ដោយសារតែមានបងធំអាមេរិកជាអ្នករៀបចំផ្លូវដើរដ៏ស្មុគស្មាញបែបនេះ ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែវិច្ឆិកា ឆ្នាំ២០២៤ ហើយប្រសិនបើសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន អូសបន្លាយដល់ពេលនោះទៀតមែន មានន័យថា ជម្លោះមួយនេះនឹងឈានដល់រយៈពេលជាង ២ ឆ្នាំកន្លះ ខណៈវាក៏អាចបន្តប្រយុទ្ធគ្នាផងដែរ បើអាមេរិក និងសម្ព័ន្ធមិត្តនៅតែគាំទ្រផ្ដល់ជំនួយជាសព្វាវុធទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ តើបណ្ដាប្រទេស ណាតូ បញ្ជូនអាវុធសុទ្ធតែហួសសម័យទៅឲ្យ អ៊ុយក្រែន ប្រើប្រាស់លើសមរភូមិមែនឬ?

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
ចរាចរណ៍៤ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៤ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
កីឡា៤ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក