ព័ត៌មានអន្ដរជាតិ
ថ្មប៉ប្រះទឹក Great Barrier Reef របស់អូស្ត្រាលីកំពុងស្ថិតក្នុងហានិភ័យ
តំបន់ថ្មប៉ប្រះទឹក Great Barrier Reef របស់អូស្ត្រាលីជា ប្រព័ន្ធអេកូឡូស៊ីផ្កាថ្មធំបំផុតកំពុងប្រឈមមុខដោយសារតែការបំពុល និងការកើនឡើងនៃសីតុណ្ហភាពក្នុងសមុទ្រ ។

យ៉ាងណា កាលពីថ្ងៃអង្គារ ទី០១ ខែសីហា ក្រុមប្រឹក្សាអង្គការយូណេស្កូ បានបដិសេធមិនចាត់ថ្នាក់តំបន់ថ្មប៉ប្រះទឹក Great Barrier Reef ជាកន្លែងគំរាមកំហែងទេ ។

គួររំលឹកថា នៅខែវិច្ឆិកា ឆ្នាំ ២០២២ អង្គការយូណេស្កូបានស្នើសុំឲ្យដាក់ថ្មប៉ប្រះទឹកទៅក្នុងបញ្ជីជិតផុតពូជ ដោយសារទឹកឡើងកម្ដៅខ្លាំងបង្កឱ្យផ្កាថ្មប្រែទៅជាពណ៌ស ។ ផ្កាថ្មប៉ប្រះទឹកអាចនៅរស់ក្រោយរងគ្រោះដោយកម្ដៅ ប៉ុន្តែវាមិនអាចលូតលាស់បន្ត និងមិនអាចបន្តពូជបានទេ ។

ថ្មប៉ប្រះទឹក Great Barrier Reef មានសារៈសំខាន់ណាស់ វាជួយរកចំណូលបន្ថែមប្រហែល ៦.៤ ពាន់លានដុល្លារដល់សេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលី និងទ្រទ្រង់ការងារចំនួន ៦៤ ០០០ ទៀតផង ។ ប្រសិនបើថ្មប៉ប្រះទឹកជិតផុតពូជ វាអាចបាត់បង់ឋានៈជាបេតិកភណ្ឌ និងរារាំងភ្ញៀវទេសចរដូចគ្នា ។

ជាក់ស្ដែង ថ្មប៉ប្រះទឹករបស់ប្រទេសអូស្ត្រាលី គឺជាជម្រកសត្វសមុទ្រ រួមមានប្រភេទផ្កាថ្ម ៤០០ ប្រភេទ ត្រី ១៥០០ ប្រភេទ និងពូជខ្យង ៤០០០ ប្រភេទ នេះបើយោងតាមអង្គការយូណេស្កូ ។ អ្នកវិទ្យាសាស្ត្រយល់ថាវាគួរឱ្យចាប់អារម្មណ៍ព្រោះវាជាជម្រកសត្វងាយរងគ្រោះដូចជា គោសមុទ្រ និងអណ្តើកបៃតងធំៗជាដើម ។

ពាក់ព័ន្ធនឹងបញ្ហាថ្មប៉ប្រះទឹក នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានទទួលស្គាល់ថា សេចក្តីព្រាងសេចក្តីសម្រេចរបស់អង្គការយូណេស្កូមិនបានដោះស្រាយទាំងស្រុងនូវបញ្ហាថ្មប៉ប្រះទឹកទេ ហើយបានសង្កត់ធ្ងន់លើតម្រូវការបន្ថែមទៀត ដើម្បីការពារវាពីការផុតពូជ ។

ជាពិសេសគណៈប្រតិភូអង្គការសហប្រជាជាតិចង់ឱ្យរដ្ឋាភិបាលផ្តល់ព័ត៌មានថ្មីៗ អំពីដំណើរការរបស់ខ្លួនត្រឹមខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខនេះតែម្ដង ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ មកស្គាល់ឈ្មោះ កោះ ថ្មដុះ និងថ្មប៉ប្រះទឹកទាំង៣៧ នៅខេត្តព្រះសីហនុ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


