ព័ត៌មានអន្ដរជាតិ
ប្រទះឃើញកន្លាតក្នុងម្ហូបរបស់ហាង Pepper Lunch នៅប្រទេសសិង្ហបុរី
អតិថិជនម្នាក់នៅប្រទេសសិង្ហបុរីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះប្រទះឃើញកន្លាតងាប់ក្នុងបាយឆាសាច់មាន់ Pepper Lunch ដែលគាត់កុម្ម៉ង់តាម Grab។
កាលពីថ្ងៃទី៥ ខែសីហា លោក Steven Lee បានឲ្យដឹងថា កូនស្រីរបស់គាត់ដែលជាអ្នកកុម្ម៉ង់បាយឆារបស់ Pepper Lunch ប្រទះឃើញកន្លាតងាប់ក្នុងម្ហូប ក្រោយញ៉ាំបាន ២-៣ ម៉ាត់ទៅហើយ ធ្វើឲ្យនាងខ្ពើមរអើម និងរាងចាលជាខ្លាំង ។

ដោយការសង្ស័យអំពីស្តង់ដារអនាម័យនៃហាង Pepper Lunch លោក Lee សង្ឃឹមថា ទីភ្នាក់ងារអាហារសិង្ហបុរី (SFA) នឹងធ្វើការស៊ើបអង្កេតយ៉ាងម៉ត់ចត់ជុំវិញបញ្ហានេះ ។
ចំណែកឯភោជនីយដ្ឋានវិញ បានបញ្ចេញមតិនៅលើហ្វេសប៊ុករបស់គាត់នៅថ្ងៃបន្ទាប់ដែលថា “សុំអភ័យទោសអំពីបទពិសោធន៍អវិជ្ជមានរបស់អ្នកជាមួយការដឹកជញ្ជូនរបស់យើង ។ យើងសូមអភ័យទោសដោយស្មោះចំពោះភាពរអាក់រអួលដែលបង្កឡើង ។”

Pepper Lunch បានបញ្ជាក់ទៀតថា ការថែរក្សាគុណភាព និងអនាម័យនៃអាហាររបស់ពួកគេគឺមានសារៈសំខាន់បំផុត ហើយពួកគេនឹងធ្វើការស៊ើបអង្កេតលើបញ្ហានេះបន្ថែមដើម្បីធានាថា វាមិនកើតឡើងម្តងទៀតនៅពេលអនាគត ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ Snoop Dogg ធ្លាប់ចិញ្ចឹមសត្វកន្លាតឡើងធំប៉ុនក្រដាសប្រាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


