ព័ត៌មានអន្ដរជាតិ
Elon Musk ប្រហែលត្រូវចូលពេទ្យវះកាត់សិន មុនឡើងវាយក្នុងទ្រុងជាមួយ Mark Zuckerberg
លោកមហាសេដ្ឋី Elon Msuk បញ្ជាក់នៅលើបណ្ដាញសង្គម X ថា លោកប្រហែលជាត្រូវពេទ្យវះកាត់ និងធ្វើការស្កេនមើលសេរីរាង្គនៃផ្នែក ក និងឆ្អឹងខ្នងផ្នែកខាងលើជាមុនសិន មុនឡើងប្រកួតក្នុងទ្រុងជាមួយមហាសេដ្ឋី Mark Zuckerberg ប៉ុន្តែជាក់ស្តែងចំពោះការវះកាត់ ឬមិនវះយ៉ាងណានោះ លោកនឹងបញ្ជាក់នៅសប្តាហ៍ក្រោយ ។

ប្រសិនបើ Elon Musk ដែលមានអាយុ ៥២ ឆ្នាំទៅហើយត្រូវវះកាត់មែននោះ លោកនឹងត្រូវសម្រាកពីតួនាទីដ៏មមាញឹករបស់លោកនៅក្នុងក្រុមហ៊ុន មួយរយៈពេលសិនដើម្បីទុកពេលព្យាបាលជំងឺ ជាពិសេស ការប្រកួតរបស់លោកជាមួយមេក្រុមហ៊ុន Meta នឹងកាន់តែអូសបន្លាយពេលយូរទៀត ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ មហាសេដ្ឋី Elon Musk បាននិយាយកាលពីថ្ងៃអាទិត្យថា ការប្រយុទ្ធក្នុងទ្រុងរវាងលោក និងលោក Mark Zuckerberg នឹងត្រូវផ្សាយផ្ទាល់នៅលើបណ្ដាញសង្គម X ហើយប្រាក់ចំណូលទាំងអស់នឹងផ្តល់ទៅសប្បុរសធម៌សម្រាប់អតីតយុទ្ធជន ។

គួរឲ្យដឹងថា មួយរយៈពេលនេះ មហាសេដ្ឋីទាំងពីរកំពុងតែព្យាយាមហ្វឹកហាត់យ៉ាងខ្លាំងជាមួយគ្រូក្បាច់គុនចម្រុះ (MMA) ល្បីៗ ដើម្បីត្រៀមថ្ងៃប្រកួតមកដល់ ខណៈមហាសេដ្ឋី Zuckerberg មានតែមជាងបន្តិច ដោយសារតែលោកជាអ្នកជំនាញកីឡាជឺជិតស៊ូ ខ្សែក្រវ៉ាត់ខ្មៅស្រាប់ ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ CNBC
ចុចអាន ៖ Elon Musk ថា ការប្រកួតវាយក្នុងទ្រុងជាមួយ Mark Zuckerberg នឹងផ្សាយផ្ទាល់តាមបណ្តាញសង្គម X
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


