ព័ត៌មានអន្ដរជាតិ
ត្រឹមជាង ៤ ម៉ោង កូរ៉េខាងជើង ជួបគ្រោះរញ្ជួយដី ២ លើកនៅជិតទីតាំងសាកល្បងនុយក្លេអ៊ែរ
ទីភ្នាក់ងារអាកាសធាតុជាតិរបស់កូរ៉េខាងត្បូងបាននិយាយថា គ្រោះរញ្ជួយដីតិចតួចចំនួន ២ បានវាយប្រហារនៅជិតទីតាំងសាកល្បងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ ហើយក៏ជាគ្រោះរញ្ជួយដីដែលបានវាយប្រហារជាបន្តបន្ទាប់មកលើតំបន់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ។

ការរញ្ជួយដីលើកទីមួយដែលមានកម្រិត ២.៧ រ៉ិចទ័រ បានកើតឡើងប្រហែល ៤០ គីឡូម៉ែត្រខាងជើងនៃតំបន់ Kilju ខេត្ត North Hamgyong វេលាម៉ោង ៣ និង ១៣ នាទីទៀបភ្លឺ ខណៈលើកទី ២ កើតឡើងនៅម៉ោង ៧ និង ៥៥ នាទីព្រឹក មានកម្រិត ២.៣ រ៉ិចទ័រ និងបានវាយប្រហារនៅចម្ងាយ ៤២ គីឡូម៉ែត្រនៃទីតាំងដដែល ។
ចំណែកចំណុចកណ្តាលនៃការរញ្ជួយដីលើកទីមួយគឺនៅរយៈទទឹង ៤១.៣ ដឺក្រេ និងរយៈបណ្តោយ ១២៩.១៩ ដឺក្រេក្នុងជម្រៅ ១៥ គីឡូម៉ែត្រ ខណៈចំណុចកណ្តាលនៃការរញ្ជួយទីពីរស្ថិតនៅរយៈទទឹង ៤១.៣១ ដឺក្រេ និងបណ្តោយ ១២៩.១៦ ដឺក្រេ និងនៅជម្រៅ ៥ គីឡូម៉ែត្រ ។
គួរបញ្ជាក់ថា តំបន់ Kilju គឺជាទីតាំងនុយក្លេអ៊ែរ Punggye-ri ដែលកូរ៉េខាងជើងបានធ្វើការសាកល្បងនុយក្លេអ៊ែរទាំង ៦ របស់ខ្លួន ខណៈក្នុងឆ្នាំ ២០២២ គ្រោះរញ្ជួយដីចំនួន ៨ លើកត្រូវបានរាយការណ៍វាយប្រហារមកលើតំបន់នេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Yonhap
ចុចអាន ៖ មកដឹងមូលហេតុដែលលោក Wang Yi ទាញក្រវាត់ ក លែងពាក់ ពេលជួប រដ្ឋមន្ត្រីការបរទេស សិង្ហបុរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


