ព័ត៌មានអន្ដរជាតិ
ឡាវលើកទឹកចិត្តពលរដ្ឋ តស៊ូជម្នះតម្លៃទំនិញឡើងថ្លៃ ដោយដំឡើងប្រាក់ឈ្នួលអប្បបរមា ២៣%
ប្រភពព័ត៌មានបានឱ្យដឹងថា រដ្ឋាភិបាលឡាវបានប្រកាសដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ២៣% ពី ១លាន ៣សែនកីបក្នុងមួយខែ ឡើងដល់ ១លាន ៦សែនកីប ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងគោលបំណងដើម្បីលើកទឹកប្រជាជនដែលកំពុងប្រឈមមុខនឹងទំនិញឡើងថ្លៃ ពីអត្រាអតិផរណាខ្ពស់ ប៉ុន្តែតម្លៃប្រាក់កីបឡាវធ្លាក់ចុះ។

កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ លោក អាលុនសៃ សុនណាឡាត នាយកការិយាល័យនាយករដ្ឋមន្ត្រីឡាវបាននិយាយអំពីការកែសម្រួលប្រាក់ឈ្នួលអប្បបរមានៅប្រទេសឡាវដោយបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញរបស់រដ្ឋាភិបាលប្រចាំខែកក្កដា រវាងថ្ងៃទី ២៤-២៥ ខែកក្កដា ឆ្នាំ២០២៣ បានឈានដល់ដំណោះស្រាយមួយក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាពី ១,៣០០,០០០កីបក្នុងមួយខែ ឡើងដល់ ១,៦០០,០០០កីប ស្មើនឹង ២៣% ដែលគិតចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣តទៅ។

ការដំឡើងប្រាក់ឈ្នួលអប្បបរមារបស់រដ្ឋាភិបាលឡាវនេះ គឺជាអត្រាដែលខ្ពស់ជាងរាល់ពេលកន្លងមក ដោយសេចក្តីជូនដំណឹងនេះមិនបានបញ្ជាក់ពីមូលហេតុនោះទេ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី មជ្ឈដ្ឋាននានាបានសម្តែងការយល់ឃើញថា ដើម្បីជាការជួយសម្រាលបន្ទុកទំនិញនៅលើទីផ្សារឡើងថ្លៃខ្ពស់ ដល់កម្មករដែលពឹងផ្អែកតែលើប្រាក់ខែនៅប្រទេសឡាវ ដោយសារតែប្រទេសឡាវបានប្រឈមមុខនឹងអតិផរណាខ្ពស់ខ្លាំងជាងពីរឆ្នាំមកនេះ ដែលធ្វើឱ្យតម្លៃប្រាក់កីបធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលទំនិញគ្រប់ប្រភេទនៅលើទីផ្សារឡើងថ្លៃកាន់តែខ្ពស់។
គួរបញ្ជាក់ថា ប្រទេសឡាវទើបតែដំឡើងប្រាក់ឈ្នួលអប្បបរមាពី ១លាន ២សែនកីបក្នុងមួយខែ ឡើងដល់១លាន៣សែនកីប កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។ ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ ប្រទេសឡាវបានដំឡើងប្រាក់ឈ្នួលអប្បបរមាពី ៩សែនកីបក្នុងមួយខែ ឡើងដល់ ១លាន ២សែនកីបកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ និងបានកើនឡើងដល់១លាន២សែនកីបក្នុងមួយខែនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ Mgronline
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


