ព័ត៌មានអន្ដរជាតិ
ចិននឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយថៃលើវិស័យជាច្រើន
នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានជួបជាមួយលោក ដន ប្រាម៉ាត់វិណៃ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង។

លោក វ៉ាង យី បាននិយាយថា ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនឹងមិនប៉ះពាល់ដល់ការផ្លាស់ប្តូរស្ថានការណ៍អន្តរជាតិ ឬស្ថានការណ៍ផ្ទៃក្នុងប្រទេសថៃឡើយ ព្រមទាំងបង្ហាញទំនុកចិត្តថា ប្រទេសថៃនឹងនៅតែរក្សាស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយប្រទេសថៃឱ្យកាន់តែស៊ីជម្រៅថែមទៀត គាំទ្រការពន្លឿនការសាងសង់ផ្លូវដែក (ចិន-ថៃ) និងផ្លូវតភ្ជាប់ផ្លូវដែករវាង (ចិន-ឡាវ-ថៃ) និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីបង្ក្រាបសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន ដែលរួមបញ្ចូលទាំងការឆបោកតាមអ៊ីនធឺណិតផងដែរ។
ជាមួយគ្នានេះ លោក វ៉ាង យី ក៏បានលើកឡើងផងដែរ អំពីការត្រៀមខ្លួនរបស់ចិនក្នុងការគាំទ្រការកសាងសហគមន៍អាស៊ាន គាំទ្រអព្យាក្រឹតរបស់អាស៊ាន និងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីកសាងមជ្ឈមណ្ឌលនៃកំណើនសេដ្ឋកិច្ច។
ចំណែកលោក ដន ប្រាម៉ាត់វិណៃ បាននិយាយថា ប្រទេសថៃស្វាគមន៍ក្នុងការពង្រឹងកិច្ចសន្ទនា និងការផ្លាស់ប្តូរជាមួយប្រទេសចិន ជំរុញកិច្ចសហប្រតិបត្តិការដែលជាផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យផ្សេងៗឱ្យកាន់តែស៊ីជម្រៅថែមទៀត និងគាំទ្រការតភ្ជាប់ផ្លូវដែករវាង (ចិន-ឡាវ-ថៃ) និងធ្វើការដើម្បីការអភិវឌ្ឍរួមគ្នា ស្ថិតក្រោមស្ថានការណ៍អន្តរជាតិដែលកំពុងកើនឡើង និងភាពមិនប្រាកដប្រជាក្នុងតំបន់នាពេលបច្ចុប្បន្ន៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ naewna
ចុចអាន៖ ប្រជាជន ថៃ ស្រលាញ់ពេញចិត្តកូនស្រីលោក ថាក់ស៊ីន ធ្វើជានាយករដ្ឋមន្ត្រី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


