ព័ត៌មានអន្ដរជាតិ
តើលោក សេតថា ប្ដេជ្ញាដឹកនាំប្រទេសថៃយ៉ាងណាខ្លះ ក្រោយក្លាយជានាយករដ្ឋមន្ត្រី?
បន្ទាប់ពីព្រះមហាក្សត្រថៃ មហា វ៉ាជីរ៉ាឡុងកន បានសម្រេចត្រាស់បង្គាប់ និងចេញព្រះរាជក្រឹត្យតែងតាំងជានាយករដ្ឋមន្ត្រីរបស់ប្រទេសជាផ្លូវការកាលពីថ្ងៃពុធហើយនោះ លោក សេតថា ថាវីស៊ីន ក៏បានថ្លែងពីការប្ដេជ្ញាចិត្តក្នុងការដឹកនាំប្រទេសជាតិផងដែរ ។

លោក សេតថា បានថ្លែងប្រាប់ប្រជាពលរដ្ឋថា “ខ្ញុំនឹងធ្វើការដោយសុចរិតភាព ផ្តល់អាទិភាពដល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ជាពិសេសខ្ញុំមានទំនុកចិត្តថា ៤ ឆ្នាំខាងមុខនឹងជាឆ្នាំនៃការផ្លាស់ប្តូរ ដោយសារតែប្រទេសថៃកំពុងប្រឈមមុខនឹងបញ្ហានានាទាក់ទងទៅនឹងសេដ្ឋកិច្ច សង្គម បរិស្ថានវិទ្យា អំពើពុករលួយ និងវិសមភាព” ។
អតីតឧកញ៉ាអចលនទ្រព្យរូបនេះបញ្ជាក់ថា “ខ្ញុំចង់អនុវត្តគោលនយោបាយផ្សេងៗដែលត្រូវបានរៀបចំឡើងដើម្បីដោះស្រាយវិបត្តិ កាត់បន្ថយបញ្ហា ជំរុញកំណើន និងការផ្លាស់ប្តូរនៅកម្រិតជីវភាពរស់នៅរបស់ក្រុមគ្រួសារនីមួយៗផងដែរ” ។

នាយករដ្ឋមន្ត្រីជាប់ឆ្នោតវ័យ ៦១ ឆ្នាំរូបនេះសង្កត់ធ្ងន់ថា “ខ្ញុំ សេតថា ថាវីស៊ីន នឹងធ្វើការដោយមិនខ្លាចនឿយហត់ ហើយនឹងក្លាយជារដ្ឋាភិបាលដែលខិតខំបំពេញតួនាទីការងារ និងស្តាប់ប្រជាជន ដើម្បីនាំមកនូវភាពសុខដុមរមនាក្នុងសង្គម ជំរុញប្រទេសថៃឆ្ពោះទៅមុខ និងកសាងអនាគតដ៏ល្អប្រសើរសម្រាប់កូនៗរបស់យើង” ។
គួរបញ្ជាក់ថា លោក សេតថា ថាវីស៊ីន បេក្ខភាពមកពីគណបក្សភឿថៃ ត្រូវបានសមាជិករដ្ឋសភា និងព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសជាមួយនឹងសំឡេងគាំទ្រចំនួន ៤៨២, ប្រឆាំង ១៦៤ និងអនុបវាទចំនួន ៨១ សំឡេង ក្នុងចំណោមសមាជិកសភាទាំងពីរដែលមានចំនួនសរុប ៧២៨ រូប ៕


ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ គោលនយោបាយ ៨ ចំណុចរបស់ បក្សភឿថៃ សម្រាប់ការដឹកនាំប្រទេស ក្រោយជាប់ឆ្នោតជានាយករដ្ឋមន្ត្រី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


