ព័ត៌មានអន្ដរជាតិ
គោលនយោបាយ ៨ ចំណុចរបស់ បក្សភឿថៃ សម្រាប់ការដឹកនាំប្រទេស ក្រោយជាប់ឆ្នោតជានាយករដ្ឋមន្ត្រី
បន្ទាប់ពីព្រះមហាក្សត្រថៃ មហា វ៉ាជីរ៉ាឡុងកន បានសម្រេចត្រាស់បង្គាប់ និងចេញព្រះរាជក្រឹត្យតែងតាំងលោក ស្រេតថា ថាវីស៊ីន ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសជាផ្លូវការហើយនោះ, អតតីឧកញ៉ាអចលនទ្រព្យរូបនេះក៏បានត្រៀមខ្លួនដើម្បីធ្វើការឲ្យអស់ពីសមត្ថភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនថៃផងដែរ ។

ទន្ទឹមនោះ នាយករដ្ឋមន្ត្រីថ្មីវ័យ ៦០ រូបនេះក៏បានបង្ហាញពីគោលនយោបាយរបស់គណបក្សភឿថៃក្នុងការដឹកនាំប្រទេសផងដែរ ក្រោយមានការឯកភាពពីក្រុមចម្រុះទាំង ១១ គណបក្ស ហើយនេះគឺជាគោលនយោបាយចំនួន ៨ ចំណុចដែលគណបក្សភឿថៃនឹងយកមកអនុវត្តក្នុងអាណត្តិរយៈពេល ៥ ឆ្នាំ៖
១. កញ្ចប់លុយឌីជីថល ៖ គោលនយោបាយនេះមានគោលបំណងជំរុញការចំណាយដោយការចាក់បញ្ចូលទឹកប្រាក់ជាង ១៤ ពាន់លានដុល្លារទៅក្នុងសេដ្ឋកិច្ច ហើយអាចកើនរហូតដល់ ៦ ដង ឬជិត ៨៦ ពាន់លានដុល្លារ ខណៈគ្រោងនឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី១ ខែមករា ឆ្នាំ ២០២៤ ។
២. ការដំឡើងប្រាក់ឈ្នួលអប្បបរមា ៖ ប្រាក់ឈ្នួលអប្បបរមានឹងត្រូវបានដំឡើងដល់ ១៧ ដុល្លារក្នុងមួយថ្ងៃនៅឆ្នាំ ២០២៧ ទៅតាមកំណើនសេដ្ឋកិច្ច ផលិតភាពការងារ និងអត្រាអតិផរណា ។
៣. ប្រាក់ខែសម្រាប់អ្នកបញ្ចប់ថ្នាក់បរិញ្ញាបត្រ ៖ ប្រាក់ខែអប្បបរមាសម្រាប់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យនឹងមានចាប់ពី ៧១៦ ដុល្លារក្នុងមួយខែនៅឆ្នាំ ២០២៧ ។
៤. ការចូលបម្រើយោធាដោយស្ម័គ្រចិត្ត៖ គោលនយោបាយនេះមានគោលបំណងប្រែទៅជាប្រព័ន្ធចូលបម្រើយោធាដោយការស្ម័គ្រចិត្ត ។
៥. ការឡើងថ្លៃកសិផល ៖ រដ្ឋាភិបាលនឹងអនុវត្តគោលនយោបាយដំឡើងថ្លៃផលិតផលកសិកម្ម សំដៅបង្កើនប្រាក់ចំណូលជាមធ្យមរបស់កសិករ ៣ ដងដល់ ៨៥៩ ដុល្លារក្នុងមួយឆ្នាំនៅឆ្នាំ ២០២៧ ។
៦. ដំណោះស្រាយជម្លោះព្រំដែនភាគខាងត្បូង ៖ រដ្ឋាភិបាលនឹងធ្វើការឆ្ពោះទៅរកការដោះស្រាយជម្លោះ និងបង្កើតសន្តិភាពប្រកបដោយនិរន្តរភាពនៅក្នុងខេត្តជាប់ព្រំដែនភាគខាងត្បូង ។
៧. បញ្ហាកញ្ឆាលើផ្នែកវេជ្ជសាស្រ្ត និងសុខភាព ៖ រដ្ឋាភិបាលនឹងស្វែងយល់ពីអត្ថប្រយោជន៍ផ្នែកវេជ្ជសាស្រ្ត និងសុខភាពរបស់កញ្ឆា ។
៨. វិសោធនកម្មរដ្ឋធម្មនុញ្ញ ៖ រដ្ឋាភិបាលមានគោលបំណងកែលម្អលទ្ធិប្រជាធិបតេយ្យ ទប់ស្កាត់អំពើពុករលួយ និងរក្សាផ្នែកដែលទាក់ទងនឹងរបបរាជានិយម ។

គួរបញ្ជាក់ថា លោក ស្រេតថា ថាវីស៊ីន បេក្ខភាពមកពីគណបក្សភឿថៃ ត្រូវបានសមាជិករដ្ឋសភា និងព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសជាមួយនឹងសំឡេងគាំទ្រចំនួន ៤៨២, ប្រឆាំង ១៦៤ និងអនុបវាទចំនួន ៨១ សំឡេង ក្នុងចំណោមសមាជិកសភាទាំងពីរដែលមានចំនួនសរុប ៧២៨ រូប ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ មកដឹងចំនួនសំឡេងគាំទ្រសរុបដែលលោក ស្រេតថា ទទួលបានក្នុងការបោះឆ្នោតសភា ក្លាយជានាយករដ្ឋមន្ត្រី

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ