ព័ត៌មានអន្ដរជាតិ
អង់គ្លេស ចង្អុលចំឈ្មោះបុគ្គលម្នាក់ ថានៅពីក្រោយ ការធ្លាក់យន្តហោះរបស់លោក Prigozhin
ភ្នាក់ងារស៊ើបការណ៍សម្ងាត់អង់គ្លេសជឿថា មេបញ្ជាការវិមានក្រឹមឡាំងដែលរៀបចំការបំពុលនៅទីក្រុង Salisbury នៃប្រទេសអង់គ្លេស គឺមានតួនាទីក្នុងការធ្វើឃាតមេទាហានស៊ីឈ្នួលរុស្ស៊ី។

តាមការវាយតម្លៃ, លោកឧត្តមសេនីយ៍ Andrey Averyanov គឺបានគុំកួនហើយខឹងសម្បា ជាមួយលោក Yevgeny Prigozhin យូរមកហើយ។
ទោះបីជាយ៉ាងណាក៏ដោយ ចារកម្មអង់គ្លេស មិនបានបង្ហាញព័ស្តុតាងណាមួយទេ។
លោក Averyanov ជាអ្នកទទួលបន្ទុកហើយបញ្ជូនក្រុមចារកម្មទៅប្រទេសអង់គ្លេសក្នុងឆ្នាំ២០១៨ ដើម្បីសម្លាប់ភ្នាក់ងារម្នាក់ឈ្មោះ Sergei Skripal ហើយពេលនេះ គាត់ត្រូវបានគេសន្មត់ថា អាចកាន់តំណែងគ្រប់គ្រងកងកម្លាំងនៅតំបន់អាហ្វ្រិកខាងជើង។

ប្រភពស៊ើបការណ៍សម្ងាត់របស់ចក្រភពអង់គ្លេស បានប្រាប់កាសែតមួយថា “មនុស្សជាច្រើនរួមទាំងខ្ញុំផងដែរ គិតថា ថ្ងៃរបស់លោក Prigozhin ត្រូវបានគេរាប់។ មានការលើកឡើងជាច្រើនពាក់ព័ន្ធឈ្មោះ Averyanov”។
គួរបញ្ជាក់ជាថ្មី លោក Averyanov បានដឹកនាំអង្គភាពប្រតិបត្តិការសម្ងាត់មួយ ដែលបំពេញបេសកកម្មនៅក្រៅប្រទេស ដូចជាការប៉ុនប៉ងធ្វើឃាតលោក Skripal និងកូនស្រីរបស់គាត់ Yulia ជាដើម។
គាត់បានណែនាំខ្លួនគាត់ទៅកាន់មេដឹកនាំអាហ្រ្វិក នៅឯកិច្ចប្រជុំកំពូលក្នុងទីក្រុង St Petersburg កាលពីខែមុន ដែលជាហេតុធ្វើឲ្យគេសង្ស័យថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងតែងតាំងគាត់ឲ្យដឹកនាំសកម្មភាពរបស់ក្រុមទាហានស៊ីឈ្នួល Wagner នៅទ្វីបអាហ្វ្រិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី ឆ្លើយតបទៅអ្នកវិភាគដែលចោទថា លោក ពូទីន រៀបចំផែនការទម្លាក់ យន្តហោះធ្វើឃាតមេទាហានស៊ីឈ្នួល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


