ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន បញ្ជាឲ្យកងទ័ពកូរ៉េខាងជើង ត្រៀមធ្វើសង្គ្រាមជាមួយ អាមេរិក
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឲ្យយោធារបស់លោក ត្រៀមខ្លួនជានិច្ចសម្រាប់ការប្រយុទ្ធ ដើម្បីរារាំងផែនការរបស់បច្ចាមិត្តដែលចង់ឈ្លានពានប្រទេសរបស់លោក។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃអង្គារទី២៩ខែសីហា។

រឿងនេះកើតឡើង ចំពេលសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ធ្វើសមយុទ្ធកងទ័ពជើងទឹកត្រីភាគី ដើម្បីកំញើញដល់ការគំរាមកំហែងនុយក្លេអ៊ែរពីសំណាក់កូរ៉េខាងជើង។
កូរ៉េខាងជើង ចាត់ទុកលំហាត់បែបនេះ ថាជាការហាត់សមដើម្បីលុកលុយ ថ្វីបើទីក្រុងវ៉ាស៊ីនតោន និងដៃគូរបស់ខ្លួន អះអាងថា សមយុទ្ធនេះគឺជាការការពារខ្លួនក៏ដោយ។

លោក គីម និយាយនៅក្នុងសុន្ទរកថាដែលប្រារព្ធទិវាកងទ័ពជើងទឹករបស់ប្រទេសកាលពីដើមសប្តាហ៍នេះថា ដែនទឹកនៅឧបទ្វីបកូរ៉េមិនមានស្ថិរភាពឡើយ ជាមួយនឹងគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ ដោយសារតែអរិភាពដឹកនាំដោយសហរដ្ឋអាមេរិក។
លើសពីនេះ លោកបានចោទអាមេរិក ថាកំពុងធ្វើសមយុទ្ធកងទ័ពជើងទឹកដ៏ឆ្កួតលីលា ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន និងដាក់ពង្រាយទ្រព្យសម្បត្តិយុទ្ធសាស្ត្រ នៅក្នុងដែនទឹកជុំវិញឧបទ្វីបកូរ៉េ។

លោកគីម ក៏បានលើកឡើងពីកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងត្បូង-ជប៉ុន នាពេលថ្មីៗនេះផងដែរ ដែលក្នុងជំនួបនោះ ភាគីទាំង៣ បានឈានដល់កិច្ចព្រមព្រៀង ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីទប់ទល់នឹងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
លោកបន្តថា “ស្ថានភាពដែលកំពុងកើតមានបែបនេះ គឺតម្រូវឲ្យកងទ័ពជើងទឹករបស់យើង ត្រូវខិតខំប្រឹងប្រែង ហើយបង្រួបបង្រួមដើម្បីត្រៀមខ្លួនធ្វើសង្រ្គាម និងរក្សាការប្រុងប្រយ័ត្នជាទីបំផុត ដើម្បីបំបែកឆន្ទៈរបស់បច្ចាមិត្តក្នុងគ្រាមានអាសន្ន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោក គីម ជុងអ៊ុន បញ្ជាឲ្យផលិតមីស៊ីលបន្ថែមមុនសមយុទ្ធ កូរ៉េខាងត្បូង-អាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


