ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន បញ្ជាឲ្យផលិតមីស៊ីលបន្ថែមមុនសមយុទ្ធ កូរ៉េខាងត្បូង-អាមេរិក
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃចន្ទទី១៤ខែសីហាថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឲ្យបង្កើនការផលិតមីស៊ីល ដើម្បីជួយធានាអំណាចយោធាដ៏លើសលប់ និងត្រៀមខ្លួនសម្រាប់សង្គ្រាម ខណៈកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក រៀបចំធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ។

លោក គីម បានបញ្ជាបែបនេះ ខណៈលោកទៅពិនិត្យមើលរោងចក្រសព្វាវុធ ដែលផលិតមីស៊ីលយុទ្ធសាស្ត្រ ជើងទម្របាញ់មីស៊ីល រថពាសដែក និងគ្រាប់កាំភ្លើងធំ។
ហើយដំណើរនេះ កើតឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកចាប់ផ្តើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ដែលទីក្រុងព្យុងយ៉ាងមើលឃើញថា ជាការហាត់សមសម្រាប់សង្គ្រាម។
នៅរោងចក្រផ្សេងទៀត លោក គីម បានត្រួតពិនិត្យនិងបើករថពាសដែកស៊េរីថ្មី ហើយបានសរសើរពីវឌ្ឍនភាពថ្មីៗក្នុងការធ្វើទំនើបកម្មខ្សែសង្វាក់ផលិតកម្មសម្រាប់គ្រាប់រ៉ុកកែត។

លោក គីម និយាយថា “កងទ័ពរបស់យើង ត្រូវតែធានាឲ្យបានហ្មត់ចត់ នូវអំណាចយោធាដ៏លើសលប់ និងការត្រៀមខ្លួនយ៉ាងរឹងមាំ ដើម្បីដោះស្រាយជាមួយសង្រ្គាមនៅពេលណាមួយ កុំឲ្យសត្រូវហ៊ានប្រើកម្លាំង ហើយសត្រូវនឹងវិនាស ប្រសិនបើសង្គ្រាមកើតឡើងមែន”។
គួរបញ្ជាក់ថា កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានប្រកាសធ្វើសមយុទ្ធរដូវក្តៅ Ulchi Freedom Guardian នៅថ្ងៃទី២១ខែសីហាដល់ថ្ងៃទី៣១ខែសីហា ដើម្បីបង្កើនសមត្ថភាពរបស់ពួកគេ ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។
សមយុទ្ធនៅឆ្នាំនេះ នឹងធ្វើឡើងក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ដោយមានការប្រមូលផ្តុំកងទ័ពរាប់ម៉ឺននាក់ពីភាគីទាំងសងខាង ក៏ដូចជារដ្ឋជាសមាជិកមួយចំនួននៃបញ្ជាការដ្ឋានអង្គការសហប្រជាជាតិផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ត្រឹមជាង ៤ ម៉ោង កូរ៉េខាងជើង ជួបគ្រោះរញ្ជួយដី ២ លើកនៅជិតទីតាំង សាកល្បងនុយក្លេអ៊ែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


