ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន ហៅថ្នាក់ដឹកនាំអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ថា “មេក្រុមជើងកាង”
មិនត្រឹមតែបញ្ជាឲ្យកងទ័ពត្រៀមខ្លួនសម្រាប់ការប្រយុទ្ធ ដើម្បីរារាំងផែនការរបស់បច្ចាមិត្តដែលចង់ឈ្លានពានប្រទេសប៉ុណ្ណោះទេ, មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ថែមទាំងបានហៅប្រធានាធិបតីអាមេរិក ចូ បៃដិន, ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ថាជា “មេក្រុមជើងកាង” ទៀតផង។

លោក គីម បានបោះពាក្យសម្តីបែបនេះ ខណៈសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ធ្វើសមយុទ្ធកងទ័ពជើងទឹកត្រីភាគី ដើម្បីកំញើញដល់ការគំរាមកំហែងនុយក្លេអ៊ែរពីសំណាក់កូរ៉េខាងជើង។
កូរ៉េខាងជើង ចាត់ទុកលំហាត់បែបនេះ ថាជាការហាត់សមដើម្បីលុកលុយ ថ្វីបើទីក្រុងវ៉ាស៊ីនតោន និងដៃគូរបស់ខ្លួន អះអាងថា សមយុទ្ធនេះគឺជាការការពារខ្លួនក៏ដោយ។
ក្នុងសុន្ទរកថាដែលប្រារព្ធទិវាកងទ័ពជើងទឹកកូរ៉េខាងជើង កាលពីដើមសប្តាហ៍នេះ លោក គីម និយាយថា ដែនទឹកនៅឧបទ្វីបកូរ៉េមិនមានស្ថិរភាពឡើយ ជាមួយនឹងគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ ដោយសារតែអរិភាពដឹកនាំដោយសហរដ្ឋអាមេរិក។

លើសពីនេះ លោកបានចោទអាមេរិក ថាកំពុងធ្វើសមយុទ្ធកងទ័ពជើងទឹកដ៏ឆ្កួតលីលា ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន និងដាក់ពង្រាយទ្រព្យសម្បត្តិយុទ្ធសាស្ត្រ នៅក្នុងដែនទឹកជុំវិញឧបទ្វីបកូរ៉េផងដែរ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសកូរ៉េខាងត្បូង បានសម្តែងការសោកស្ដាយជាពន់ពេកចំពោះការដែលលោក គីម ប្រើភាសាមិនសមរម្យបែបនេះ ដើម្បីបង្កាច់បង្ខូចមេដឹកនាំកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូងលោក Lim Soosuk បានប្រាប់អ្នកសារព័ត៌មានថា កូរ៉េខាងជើងត្រូវតែបញ្ឈប់ជាបន្ទាន់នូវទង្វើដែលបង្កើនភាពតានតឹងជាមួយនឹងការគំរាមកំហែង និងការបង្កហេតុដោយឥតប្រុងប្រយ័ត្ន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោក គីម ជុងអ៊ុន បញ្ជាឲ្យកងទ័ពកូរ៉េខាងជើង ត្រៀមធ្វើសង្គ្រាមជាមួយ អាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


