ព័ត៌មានអន្ដរជាតិ
ស្ថានភាពអាមេរិក និងកូរ៉េខាងជើងនៅតែជាប់គាំង ខណៈលោក គីម បដិសេធការរំសាយអាវុធនុយក្លេអ៊ែរ
អតីតឯកអគ្គរដ្ឋទូតស្តីទីប្រចាំប្រទេសគុយវ៉ែតលោក Ryu Hyeon-woo បាននិយាយថា លោកជឿជាក់ថាមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងប្ដេជ្ញាមិនបញ្ចប់ការរំសាយអាវុធនុយក្លេអ៊ែរឡើយ ប៉ុន្តែលោកអាចនឹងយល់ព្រមចរចាការកាត់បន្ថយអាវុធដើម្បីបន្ធូរបន្ថយទណ្ឌកម្ម ។
លោក Ryu Hyeon-woo ដែលរត់ចោលជួរទៅកូរ៉េខាងត្បូងកាលពីមួយឆ្នាំមុនបានប្រាប់ CNN ថា “ថាមពលនុយក្លេអ៊ែររបស់កូរ៉េខាងជើងគឺទាក់ទងដោយផ្ទាល់ទៅនឹងស្ថេរភាពនៃរបបនេះ” ។
លោក Ryu ជឿថា រដ្ឋបាលមុនៗរបស់សហរដ្ឋអាមេរិកបានដាក់ពួកគេទៅក្នុងការជាប់គាំងដោយទាមទារឲ្យមានការរំសាយអាវុធនុយក្លេអ៊ែរពីសំណាក់ទីក្រុងព្យុងយ៉ាង ។ លោកបាននិយាយថា “សហរដ្ឋអាមេរិកមិនអាចដកខ្លួនថយពីការរំសាយអាវុធនុយក្លេអ៊ែរបានទេ ហើយលោក គីម ជុងអ៊ុន ក៏មិនអាចរំសាយអាវុធនុយក្លេអ៊ែរបានដែរ” ។
លោក Ryu បាននិយាយថា ប្រទេសកូរ៉េខាងជើងទំនងជាមិនបោះបង់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនទាំងស្រុងនោះទេ ហើយដោយសារតែការដាក់ទណ្ឌកម្មអាចជាកត្តាជំរុញឲ្យទីក្រុងព្យុងយ៉ាងចូលតុចរចានៅឆ្នាំ ២០១៨ ។
នៅឆ្នាំ ២០១៨ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានជួបគ្នានៅក្នុងជំនួបកំពូលជាប្រវត្តិសាស្ត្រនៅប្រទេសសិង្ហបុរីដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលទីក្រុងព្យុងយ៉ាងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួន ។
ក្រោយមកកិច្ចប្រជុំកំពូលលើកទី ២ នៅដើមឆ្នាំ ២០១៩ នៅប្រទេសវៀតណាមបានបញ្ចប់ភ្លាមៗដោយមិនទទួលបានផ្លែផ្កាអ្វីឡើយ ។ ចាប់តាំងពីពេលនោះមកប្រទេសទាំងពីរយល់ព្រមបន្តការសន្ទនាគ្នាឡើងវិញ ។ រដ្ឋាភិបាលអាមេរិកបានបដិសេធក្នុងការដកទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង និងកាត់បន្ថយវត្តមានយោធារបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង លុះត្រាតែទីក្រុងព្យុងយ៉ាងរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង ។
ទន្ទឹមនោះប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយកាលពីពេលថ្មីៗនេះថា លោកនឹងទាមទារឲ្យទីក្រុងព្យុងយ៉ាងយល់ព្រមជាមុនដើម្បីបោះបង់ចោលកម្លាំងនុយក្លេអ៊ែរមួយចំនួនមុនពេលដែលលោកនឹងរៀបចំកិច្ចប្រជុំកំពូលសន្តិភាព ។ អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋបាលលោក បៃដិន នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងតំបន់ដើម្បីរារាំងកូរ៉េខាងជើងដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោនមានចំណាប់អារម្មណ៍សំខាន់ក្នុងការធ្វើដូច្នេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី