ព័ត៌មានអន្ដរជាតិ
ខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍ដាក់ប្រទេសក្នុងគ្រាអាសន្នរបស់កងទ័ព មីយ៉ាន់ម៉ា
កងទ័ពមីយ៉ាន់ម៉ាបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននៅថ្ងៃចន្ទនេះ ខណៈខ្លួនធ្វើការឃុំឃាំងមេដឹកនាំរដ្ឋាភិបាលជាន់ខ្ពស់ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ អំពីការក្លែងបន្លំក្នុងពេលបោះឆ្នោតសកលខែវិច្ឆិកា។
វីដេអូមួយដែលផ្សាយលើកញ្ចក់ទូរទស្សន៍គ្រប់គ្រងដោយយោធាបាននិយាយថា អំណាចត្រូវបានប្រគល់ទៅឲ្យមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធគឺលោកឧត្ដមសេនីយ៍ Min Aung Hlaing។
ខាងក្រោមនេះគឺជាសេចក្តីថ្លែងការណ៍ដែលអាននៅលើកញ្ចក់ទូរទស្សន៍ Myawaddy (MWD)៖
បញ្ជីឈ្មោះអ្នកបោះឆ្នោតដែលត្រូវបានប្រើក្នុងពេលបោះឆ្នោតសកលពហុបក្ស ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី៨ខែវិច្ឆិកាគឺត្រូវបានរកឃើញថា មានភាពមិនស្របគ្នាទាល់តែសោះហើយគណៈកម្មាធិការបោះឆ្នោតសហភាព (UEC) មិនបានដោះស្រាយបញ្ហានេះទេ។
ថ្វីបើអធិបតេយ្យភាពរបស់ប្រទេសត្រូវតែយកពីប្រជាជនក៏ដោយ ប៉ុន្តែមានការក្លែងបន្លំដ៏គួរឲ្យភ័យខ្លាចនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតអំឡុងការបោះឆ្នោតសកលតាមបែបប្រជាធិបតេយ្យដែលផ្ទុយពីការធានានូវស្ថិរភាពប្រជាធិបតេយ្យ។
ការបដិសេធដោះស្រាយបញ្ហាបន្លំបញ្ជីឈ្មោះអ្នកបោះឆ្នោត និងការខកខានចាត់វិធានការហើយធ្វើតាមសំណើរសុំពន្យារពេលប្រជុំសភាជាន់ទាបនិងសភាជាន់ខ្ពស់ គឺមិនស្របតាមមាត្រាទី៤១៧នៃរដ្ឋធម្មនុញ្ញឆ្នាំ២០១៨ទេ និងអាចនាំឲ្យមានការបែកបាក់សាមគ្គីភាពជាតិ។
ដោយសារតែសកម្មភាពបែបនេះ មានការតវ៉ាជាច្រើនបានកើតឡើងនៅតាមទីប្រជុំជននិងទីក្រុងនានាក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីបង្ហាញពីភាពមិនទុកចិត្តរបស់ពួកគេចំពោះ UEC។
គណបក្សផ្សេងទៀតនិងប្រជាជន ក៏ត្រូវបានគេរកឃើញថាបានបង្ករឿងផ្សេងៗគ្នារួមមានទាំងការបង្ហាញទង់ជាតិដែលកំពុងបំផ្លាញយ៉ាងខ្លាំងដល់សន្តិសុខជាតិផងដែរ។
បើបញ្ហានេះមិនត្រូវបានដោះស្រាយទេនោះ វានឹងរាំងស្ទះដល់មាគ៌ាប្រជាធិបតេយ្យហើយដូច្នេះត្រូវតែដោះស្រាយតាមច្បាប់។
ដូច្នេះ ការដាក់ប្រទេសក្នុងគ្រាអាសន្នត្រូវបានប្រកាសដោយស្របតាមមាត្រាទី៤១៧នៃរដ្ឋធម្មនុញ្ញឆ្នាំ២០០៨។
ដើម្បីអនុវត្តការត្រួតពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតនិងចាត់វិធានការ អំណាចនៃការបង្កើតច្បាប់ អភិបាលកិច្ចនិងយុត្តាធិការរបស់ប្រទេសត្រូវបានប្រគល់ទៅឲ្យអគ្គមេបញ្ជាការ ដោយយោងតាមរដ្ឋធម្មនុញ្ញឆ្នាំ២០០៨ មាត្រាទី៤១៨ អនុក្រឹត្យ (ក)។ ស្ថានភាពគ្រាអាសន្នមានប្រសិទ្ធភាពនៅទូទាំងប្រទេស ហើយរយៈពេលនៃភាពអាសន្នត្រូវបានកំណត់រយៈពេលមួយឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃដែលបទបញ្ជានេះត្រូវបានប្រកាសស្របតាមមាត្រា៤១៧នៃរដ្ឋធម្មនុញ្ញឆ្នាំ២០០៨៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


