ព័ត៌មានអន្ដរជាតិ
ចិន ព្រមានប្រទេសអាស៊ីអាគ្នេយ៍ កុំដើរតាមគន្លង អ៊ុយក្រែន ឲ្យសោះ
អ្នកការទូតកំពូលចិនព្រមានថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ត្រូវតែចៀសវាងការដើរតាមគន្លងរបស់អ៊ុយក្រែន ហើយប្រយ័ត្នប្រយែងចំពោះការប្រើប្រាស់ជាកូនអុកភូមិសាស្ត្រនយោបាយដោយកងកម្លាំងបរទេស ដែលកំពុងសាបព្រួសភាពមិនចុះសម្រុងក្នុងតំបន់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយកាលពីចុងសប្តាហ៍កន្លងទៅថា “វិបត្តិនៅអ៊ុយក្រែន បានបង្កក្តីបារម្ភសម្រាប់មនុស្សជាតិ ហើយសោកនាដកម្មស្រដៀងគ្នានេះ មិនត្រូវកើតឡើងនៅអាស៊ីទេ។ យើងត្រូវតែលើកកម្ពស់សន្តិសុខក្នុងតំបន់តាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការ”។
ដោយសំដៅទៅសហរដ្ឋអាមេរិក លោក វ៉ាង បានព្រមានអំពីឧបាយកលនៅពីក្រោយឆាក ដែលកំពុងបញ្ឆេះវិវាទជុំវិញជម្លោះដែនទឹកសមុទ្រចិនខាងត្បូង។ លោកនិយាយថា ចិនតែងតែមានឆន្ទៈ ធ្វើការជាមួយប្រទេសពាក់ព័ន្ធដើម្បីដោះស្រាយភាពខ្វែងគំនិតគ្នាឲ្យបានត្រឹមត្រូវតាមរយៈកិច្ចសន្ទនា និងស្វែងរកមធ្យោបាយប្រកបដោយប្រសិទ្ធភាព ក្នុងការគ្រប់គ្រងស្ថានភាពដែនសមុទ្រ។
គួរបញ្ជាក់ជាថ្មី ទំនាក់ទំនងចិន-អាមេរិក កាន់តែយ៉ាប់យ៉ឺនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំពេលមានជម្លោះរុស្ស៊ី-អ៊ុយក្រែន និងភាពតានតឹងកើនឡើងជុំវិញការជ្រៀតជ្រែករបស់ទីក្រុងវ៉ាស៊ីនតោននៅកោះតៃវ៉ាន់។
ទន្ទឹមនោះ មន្ទីរបញ្ចកោណ បានព្យាយាមពង្រឹងទំនាក់ទំនងការពារជាតិកាន់តែជិតស្និទ្ធជាមួយប្រជាជាតិអាស៊ីអាគ្នេយ៍ រួមទាំងប្រទេសទាំងបួននៅក្នុងតំបន់ដែលមានជម្លោះទឹកដីជាមួយចិនផងដែរ។ ជាក់ស្តែង កាលពីដើមឆ្នាំនេះ ហ្វីលីពីនបានយល់ព្រមឲ្យកងកម្លាំងអាមេរិក ប្រើប្រាស់មូលដ្ឋានបន្ថែមចំនួនបួននៅក្នុងប្រទេស ជាហេតុជំរុញឲ្យចិនព្រមានថា ទីក្រុងម៉ានីលកំពុងចងខ្លួនទៅនឹងជម្លោះភូមិសាស្ត្រនយោបាយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក វ៉ាង យី ព្រមាន ជប៉ុន កុំឲ្យធ្វើតាមគោលនយោបាយរបស់ អាមេរិក ចំពោះ ចិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


