Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនថៃគ្រប់រូប អាយុចាប់ពី១៦ឆ្នាំឡើង នឹងទទួលបានម្នាក់ ១ម៉ឺនបាត ត្រឹមថ្ងៃទី១ ខែកុម្ភៈ

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃ លោក សេតថា ថាវីស៊ីន និយាយថា រដ្ឋាភិបាលថ្មី នឹងផ្តល់ប្រាក់ឌីជីថលតម្លៃ ១០០០០បាត ដល់ប្រជាជនថៃគ្រប់រូបដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ ត្រឹមថ្ងៃទី១ខែកុម្ភៈឆ្នាំក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
នាយករដ្ឋមន្ត្រីថៃ លោក សេតថា ថាវីស៊ីន (រូបថត៖ EPA)

លោកថ្លែងបែបនេះ បន្ទាប់ពីដឹកនាំសមាជិកគណៈរដ្ឋមន្ត្រីថ្មី ចូលស្បថចូលកាន់តំណែងនៅចំពោះព្រះភក្ត្រព្រះមហាក្សត្រក្នុងវិមាន Dusit។

បន្ទាប់​ពី​​ស្បថ​ចូល​កាន់​តំណែង រាជរដ្ឋាភិបាលថ្មី ត្រូវតែធ្វើសេចក្តីថ្លែងការណ៍អំពីគោលនយោបាយ ក្នុងសភានៅថ្ងៃទី១១ខែកញ្ញា មុនពេលអាចចាប់ផ្តើមការងារបាន។

(រូបថត៖ AP)

លោក សេតថា ដែលក៏កាន់តំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងដែរ បានគូសបញ្ជាក់ថា “មិនមានការក្រេបទឹកឃ្មុំសម្រាប់គណៈរដ្ឋមន្ត្រីទេ យើងនឹងចាប់ផ្តើមការងារភ្លាមៗ។ នៅពេលយើងបង្កើតរដ្ឋាភិបាល យើងនឹងចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋ ដើម្បីស្តាប់ព័ត៌មានពីពួកគេ។ ខ្ញុំជឿជាក់ថា រដ្ឋមន្ត្រីទាំងអស់ នឹងខិតខំប្រឹងប្រែង ហើយដាក់ចេញនូវវិធានការនានា ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។ កិច្ចការខ្លះអាចធ្វើបានលឿន ខ្លះមិនអាចទៅរួច ប៉ុន្តែយើងនឹងមិន​ត្រូវ​ប្រើ​វា​ជា​លេស ​ដើម្បី​មិន​ធ្វើ​សកម្មភាពចំពោះ​អ្វី​ដែលយើង​អាច​ធ្វើ​បាន​លឿននោះទេ”។

លោកបន្តថា ភារកិច្ចដំបូងរបស់លោក នឹងចុះទៅសួរសុខទុក្ខប្រជាជននៅខេត្ត Khon Kaen, Udon Thani និង Nong Khai នាថ្ងៃសុក្រ ដើម្បីស្តាប់អំពីក្តីកង្វល់របស់ពួកគេ។

ជាចុងក្រោយលោកបញ្ជាក់ថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេស នឹងត្រូវធ្វើឡើងដើម្បីពិភាក្សាលម្អិត អំពីសេចក្តីថ្លែងការណ៍គោលនយោបាយរបស់រដ្ឋាភិបាល ដែលនឹងត្រូវបញ្ជូនទៅសភានៅថ្ងៃចន្ទខាងមុខ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ការផ្តល់ប្រាក់១ម៉ឺនបាត ដល់ជនជាតិថៃ នឹងជំរុញកំណើន GDP ពី៥ទៅ៧% នៅឆ្នាំក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម