ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមានកូរ៉េខាងជើង កុំផ្តល់អាវុធទៅឲ្យ រុស្ស៊ី
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅឯសេតវិមាន កាលពីថ្ងៃអង្គារទី៥ខែកញ្ញាថា ការចរចាអាវុធរវាងរុស្ស៊ីនិងកូរ៉េខាងជើង កំពុងដំណើរការទៅមុខយ៉ាងរលូន ហើយព្រមានមេដឹកនាំគីម ជុងអ៊ុនថា ទីក្រុងព្យុងយ៉ាង នឹងទទួលលទ្ធផលអាក្រក់ បើផ្គត់ផ្គង់អាវុធដល់រុស្ស៊ី សម្រាប់ប្រើប្រាស់នៅអ៊ុយក្រែន។

លោក Sullivan និយាយថា ការផ្តល់សព្វាវុធដល់រុស្ស៊ី នឹងមិនឆ្លុះបញ្ចាំងឲ្យឃើញពីភាពល្អរបស់កូរ៉េខាងជើងទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេនឹងទទួលផលអាក្រក់ចំពោះបញ្ហានេះ នៅក្នុងសហគមន៍អន្តរជាតិ។
ទោះបីជាយ៉ាងណាក៏ដោយ មុននេះ វិមានក្រឹមឡាំងបានឲ្យដឹងថា ខ្លួនគ្មានអ្វីត្រូវនិយាយទេអំពីសេចក្តីថ្លែងការណ៍របស់មន្ត្រីអាមេរិកដែលថា លោក គីម គ្រោងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីក្នុងខែកញ្ញា ដើម្បីជួបជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន និងពិភាក្សាអំពីការផ្គត់ផ្គង់អាវុធដល់ទីក្រុងមូស្គូ។
ប៉ុន្តែបើយោងតាមលោក Sullivan រំពឹងថា លោក គីម នឹងពិភាក្សាអំពីសព្វាវុធ រួមទាំងនៅកម្រិតមេដឹកនាំ និងប្រហែលជាពិភាក្សាជាមួយលោក ពូទីន ដោយផ្ទាល់ទៀតផង។
លោក Sullivan សង្កត់ធ្ងន់ថា “យើងនឹងបន្តអំពាវនាវឲ្យកូរ៉េខាងជើងគោរពតាមការប្តេជ្ញាចិត្តជាសាធារណៈរបស់ខ្លួន ក្នុងការមិនផ្គត់ផ្គង់អាវុធដល់រុស្ស៊ីដែលយកទៅសម្លាប់ជនជាតិអ៊ុយក្រែន”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ មន្ត្រីអាមេរិកអះអាងថា លោក គីម ជុងអ៊ុន នឹងទៅរុស្ស៊ី ជួបលោក ពូទីន ដើម្បីពិភាក្សារឿងផ្តល់អាវុធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


