ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ថា សង្គ្រាមលោកលើកទី៣ ចាប់ផ្តើមរួចទៅហើយ
ប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែនអះអាងថា សង្រ្គាមលោកលើកទីបី បានចាប់ផ្តើមរួចទៅហើយ ខណៈជម្លោះរវាងទីក្រុងមូស្គូនិងទីក្រុងកៀវ កំពុងអូសទាញប្រទេសនៅឆ្ងាយពីតំបន់ ឲ្យមកចូលរួមដែរ។

ថ្លែងក្នុងវេទិកាសន្តិសុខទីក្រុងកៀវ កាលពីថ្ងៃពុធទី៦ខែកញ្ញា លោក Aleksey Danilov អះអាងថា “អង្គការណាតូ ត្រូវការអ៊ុយក្រែនជាសមាជិក ព្រោះភាពចលាចលជាសកលនឹងបន្ត។ ប្រសិនបើនរណាម្នាក់គិតថាសង្គ្រាមលោកលើកទី៣មិនទាន់ចាប់ផ្តើមទេនោះ វាគឺជាកំហុសដ៏ធំមួយ។ វាចាប់ផ្តើមរួចទៅហើយ ហើយឥឡូវ បានចូលដល់ដំណាក់កាលដ៏សកម្មមួយ”។
អង្គុយលើឆាកក្បែរអតីតអគ្គនាយក CIA ឈ្មោះ David Petraeus, លោក Danilov និយាយថា “ប្រសិនបើនរណាម្នាក់គិតថា ជម្លោះនៅអ៊ុយក្រែនគឺជាជម្លោះជម្រះបញ្ជីគ្នារវាងទីក្រុងកៀវ និងមូស្គូនោះ វាគឺជាកំហុសមួយ អ្វីៗគឺស្មុគស្មាញជាងហ្នឹងទៅទៀត”។

ដោយឡែក ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃពុធទី៦ខែកញ្ញាថា ក្នុងអំឡុងពេលបីខែនៃការវាយលុករបស់អ៊ុយក្រែន រដ្ឋាភិបាលរបស់លោក ហ្សេលេនស្គី បានបាត់បង់ទាហានប្រហែល៦៦០០០នាក់ និងអាវុធធុនធ្ងន់ចំនួន៧៦០០គ្រឿង ទាំងមិនអាចទទួលបានលទ្ធផលសំខាន់អ្វីសោះ។
ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ទីក្រុងកៀវ បានអះអាងដណ្តើមយកភូមិតូចៗជាច្រើន ប៉ុន្តែភូមិទាំងនោះនៅឆ្ងាយពីបន្ទាយធំៗរបស់រុស្ស៊ី។
ទីក្រុងមូស្គូបាននិយាយជាច្រើនខែមកហើយថា ការប្រយុទ្ធគ្នានៅអ៊ុយក្រែនគឺជាសង្រ្គាមប្រូកស៊ី ដែលធ្វើដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូប្រឆាំងរុស្ស៊ី។ រុស្ស៊ីបានព្រមានថា ជំនួយសព្វាវុធ និងការហ្វឹកហ្វឺនដល់កងទ័ពរបស់ទីក្រុងកៀវ និងការចែករំលែកព័ត៌មានសម្ងាត់ មានន័យថា ប្រទេសលោកខាងលិចគឺជាភាគីពាក់ព័ន្ធក្នុងជម្លោះរួចទៅហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក ទៅជួបលោក Zelensky ដល់ទីក្រុងកៀវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


