ព័ត៌មានអន្ដរជាតិ
បក្សភឿថៃ នៅសល់តំណែងទំនេរមួយ ហើយកូនស្រីពៅលោក ថាក់ស៊ីន អាចនឹងឡើងកាន់កាប់
បន្ទាប់ពីការបែងចែកតួនាទីនៅក្នុងជួររដ្ឋាភិបាលថ្មីរួចហើយនោះ គណបក្សភឿថៃនៅសល់តំណែងមួយកំពុងទំនេរនៅឡើយ បន្ទាប់ពីលោក Cholnan Srikaew ប្រកាសលាលែងពីតំណែងជាប្រធានគណបក្សកាលពីពេលថ្មីៗនេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Prasert Chanthararuangthong អគ្គលេខាធិការរបស់គណបក្សភឿថៃបានឲ្យដឹងថា សមាជិកសភាបក្សភឿថៃកំពុងគាំទ្រលោកស្រី Paetongtarn ឲ្យធ្វើជាប្រធានគណបក្ស ស្របពេលដែលកូនស្រីលោក ថាក់ស៊ីន រូបនេះក៏មិនមានតំណែងក្នុងជួររដ្ឋាភិបាលថ្មីផងដែរ ។
លោក Prasert បាននិយាយថា សមាជិកសភាបក្សជាច្រើនចង់ឲ្យលោកស្រី Paetongtarn ធ្វើជាប្រធានបក្សថ្មី ហើយយើងនឹងមិនមានការជំទាស់ ឬកិច្ចពិភាក្សាណាមួយអំពីលក្ខណៈសម្បត្តិសម្រាប់ការឡើងធ្វើជាមេដឹកនាំថ្មីរបស់លោកស្រីទេ ព្រោះយើងចង់មានកូនស្រីលោក ថាក់ស៊ីន រូបនេះធ្វើជាប្រធានគ្រួសារបក្សភឿថៃ និងជាមេដឹកនាំថ្មីរបស់បក្សតែម្ដង” ។

លោក Prasert ដែលជារដ្ឋមន្ត្រីសេដ្ឋកិច្ច និងសង្គមឌីជីថលថ្មីបាននិយាយកាលពីថ្ងៃពុធថា ក្រុមប្រឹក្សាប្រតិបត្តិបណ្ដោះអាសន្ននឹងជួបប្រជុំគ្នានៅថ្ងៃសុក្រ ទី៨ ខែកញ្ញា ដើម្បីកំណត់កាលបរិច្ឆេទសម្រាប់ការសម្រេចជ្រើសរើសមេបក្ស និងសមាជិកក្រុមប្រឹក្សាភិបាលថ្មី ពោលមិនឲ្យផុតរយៈពេល ៦០ ថ្ងៃឡើយ បន្ទាប់ពីការលាលែងពីប្រធានគណបក្សរបស់លោក Cholnan ។
លោក Cholnan វ័យ ៦២ ឆ្នាំបានប្រកាសលាលែងពីតំណែងជាប្រធានគណបក្សកាលពីថ្ងៃទី៣០ ខែសីហា ដោយសារតែលោកមិនបានគោរពតាមពាក្យសន្យា ខណៈកន្លងមកលោកប្រកាសក្ដែងៗថា គណបក្សភឿថៃនឹងមិនបង្កើតរដ្ឋាភិបាលចម្រុះរួមជាមួយនឹងក្រុមយោធាឡើយ ។

អ្នកនយោបាយជើងចាស់មកពីខេត្ត Nan រូបនេះបានសន្យាក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតសកលថ្ងៃទី ១៤ ឧសភាថា ប្រសិនបើបក្សភឿថៃបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សប៉ាឡាង ប្រាឆារ៉ាត់ នោះលោកនឹងចុះចេញពីតំណែងភ្លាម ។
ប៉ុន្តែជាក់ស្ដែងគណបក្សភឿថៃបានប្រមែប្រមូលគណបក្សចម្រុះចំនួន ១០ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ដែលក្នុងនោះក៏មានគណបក្សភូមិចៃថៃ និងបក្សប៉ាឡាង ប្រាឆារ៉ាត់នេះផងដែរ ដែលសុទ្ធសឹងជាមន្ត្រីជំនិតរបស់អតីតនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា ។ ទោះជាយ៉ាងណា ក្នុងជួររដ្ឋាភិបាលថ្មីដឹកនាំដោយលោកនាយករដ្ឋមន្ត្រី សេតថា ថាវីស៊ីន, លោក Cholnan ក៏បានតួនាទីជារដ្ឋមន្ត្រីក្រសួងសុខភាពសាធារណៈផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ ប្រជាជនថៃគ្រប់រូប អាយុចាប់ពី១៦ឆ្នាំឡើង នឹងទទួលបានម្នាក់ ១ម៉ឺនបាត ត្រឹមថ្ងៃទី១ ខែកុម្ភៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


