ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ាបណ្ដេញមន្ត្រីរបស់លោកស្រី ស៊ូជី ចេញពីតំណែង ហើយដាក់សមាជិកខ្លួនក្នុងរដ្ឋបាលថ្មី
យោធារបស់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទបានប្រកាសបណ្ដេញមន្ត្រីរដ្ឋាភិបាលដែលបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ដោយបានដករដ្ឋមន្រ្តី និងសមាជិកសភាចំនួន ២៤ រូបចេញពីតំណែង ហើយបានតែងតាំងមន្ត្រីជំនួស ១១ រូបនៅក្នុងរដ្ឋបាលថ្មីរបស់ខ្លួន បន្ទាប់ពីដណ្តើមអំណាចបាននៅក្នុងរដ្ឋប្រហារមួយ ។
ការប្រកាសនេះត្រូវបានធ្វើឡើងនៅលើកញ្ចក់ទូរទស្សន៍ Myawadday ដែលគ្រប់គ្រងដោយយោធា និងរាប់បញ្ចូលទាំងការតែងតាំងថ្មីនៅនៅក្នុងតំណែងរដ្ឋមន្ត្រីដូចជា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងការបរទេស រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងព្រំដែន និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
យោធាបានដណ្តើមអំណាចកាលពីថ្ងៃចន្ទនៅក្នុងរដ្ឋប្រហារមួយដោយបានឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំដទៃទៀតនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រីនៅក្នុងការវាយឆ្មក់នៅពេលព្រឹក ។
កងទ័ពបាននិយាយថា ខ្លួនបានអនុវត្តការឃុំខ្លួនដើម្បីឆ្លើយតបទៅនឹង “ការលួចបន្លំសន្លឹកឆ្នោត” ដោយប្រគល់អំណាចទៅឲ្យមេបញ្ជាការយោធាលោកឧត្តមសេនីយ៍ Min Aung Hlaing និងបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេមួយឆ្នាំ ។
ដោយនិយាយសង្ខេបក្នុងកិច្ចប្រជុំរដ្ឋបាលថ្មី យោធាបាននិយាយថា លោក Min Aung Hlaing បានសន្យាថានឹងអនុវត្ត “ប្រព័ន្ធប្រជាធិបតេយ្យពហុបក្សប្រកបដោយការរីកចម្រើន និងប្រកបដោយវិន័យពិតប្រាកដ” ។
ទន្ទឹមនោះលោកបានសន្យាថានឹងមានការបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ ហើយប្រគល់អំណាចដល់គណបក្សឈ្នះឆ្នោត ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ តើរដ្ឋប្រហារលើកនេះអាចបញ្ចប់ជីវិតនយោបាយរបស់លោកស្រី ស៊ូជី ពិតមែនឬទេ?
ចុចអាន ៖ ព្រឹត្តិការណ៍សំខាន់ៗក្នុងប្រទេសមីយ៉ាន់ម៉ា ស្ថិតក្រោមការគ្រប់គ្រងរបស់យោធា
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


