ព័ត៌មានអន្ដរជាតិ
តើរដ្ឋប្រហារលើកនេះអាចបញ្ចប់ជីវិតនយោបាយរបស់លោកស្រី ស៊ូជី ពិតមែនឬទេ?
យោងតាមជននិរទេសខ្លួនភូមាម្នាក់បាននិយាយថា ការដណ្តើមអំណាចរបស់យោធាភូមាដោយការទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់ខ្លួនដឹកនាំដោយទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី ប្រហែលជាចុងបញ្ចប់នៃជីវិតនយោបាយរបស់លោកស្រី ។

លោក Maung Zarni អ្នកស្រាវជ្រាវជនជាតិភូមាដែលជាអ្នកប្រឆាំង និងជាអ្នកជំនាញខាងឯកសារប្រល័យពូជសាសន៍ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បានប្រាប់ទីភ្នាក់ងារ Anadolu ថា “ខ្ញុំគិតថានេះប្រហែលជាចុងបញ្ចប់នៃអាជីពនយោបាយរបស់លោកស្រី អ៊ុងសាន ស៊ូជី” ។

លោកបន្តថា “ចាប់តាំងពីយោធាដឹងថាដរាបណាលោកស្រី ស៊ូជី ដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ពួកគេមិនអាចរំពឹងថាសាធារណជនភូមានឹងបោះឆ្នោតឲ្យអ្នកតំណាងយោធានោះទេ” ។

យោធាដែលត្រូវបានគេស្គាល់ជាផ្លូវការថាកងកម្លាំង Tatmadaw បន្ទាប់ពីភាពតានតឹងកាន់តែខ្លាំងឡើងជាមួយរដ្ឋាភិបាលស៊ីវិលបានឡើងកាន់អំណាច និងបានប្រកាសដាក់ប្រទេសក្នុងអាសន្នរយៈពេលមួយឆ្នាំ ហើយបានឃុំខ្លួនប្រធានាធិបតីមីយ៉ាន់ម៉ាលោក Win Myint លោកស្រី ស៊ូជី និងឥស្សរជនដទៃទៀតនៃគណបក្សកាន់អំណាច ។

លោកស្រី ស៊ូជី បានបម្រើការជាមេដឹកនាំនៃប្រទេសមីយ៉ាន់ម៉ាពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១ បន្ទាប់ពីការតស៊ូអស់រយៈពេលជាយូរមកហើយដើម្បីលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ហើយបានទទួលរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ ១៩៩១៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ព្រឹត្តិការណ៍សំខាន់ៗក្នុងប្រទេសមីយ៉ាន់ម៉ា ស្ថិតក្រោមការគ្រប់គ្រងរបស់យោធា
ចុចអាន ៖ ពលករចំណាកស្រុកមីយ៉ាន់ម៉ានៅថៃ ធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារក្នុងប្រទេសកំណើត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


