ព័ត៌មានអន្ដរជាតិ
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
មេទ័ពអាមេរិកនិយាយថា ការប្រយុទ្ធរបស់អ៊ុយក្រែនលើប្រទេសរុស្ស៊ីនៅសល់ពេលត្រឹម ៣០ ថ្ងៃទៀតប៉ុណ្ណោះ មុនពេលអាកាសធាតុរារាំងការវាយបករបស់ខ្លួន ។
ថ្លែងទៅកាន់ទូរទស្សន៍ BBC ជាមួយកម្មវិធី Laura Kuenssberg កាលពីថ្ងៃអាទិត្យទី១០ខែកញ្ញា ឧត្តមសេនីយ៍ Mark Milley និយាយថា លក្ខខណ្ឌអាកាសធាតុត្រជាក់ នឹងធ្វើឲ្យអ៊ុយក្រែនកាន់តែពិបាកក្នុងការគ្រប់គ្រង ក៏ដូចជាការវាយបកលលើរុស្ស៊ី ។

ស្របពេលជាមួយគ្នានោះដែរ លោកទទួលស្គាល់ថា ការវាយលុកគឺពិតជាដំណើរការយឺតជាងការរំពឹងទុកមែន ប៉ុន្តែគូសបញ្ជាក់ថា នៅតែមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។
លោក Milley លើកឡើងថា វាលឿនពេកដែលត្រូវនិយាយថាតើ ការវាយបកទៅរុស្ស៊ី ទទួលបរាជ័យមែនឬអត់ ប៉ុន្តែអ៊ុយក្រែន កំពុងរុលចូលក្នុងល្បឿនមួយដ៏គួរឲ្យកត់សម្គាល់ នៅតាមខ្សែត្រៀមជួរមុខរបស់រុស្ស៊ី។
លោកបន្តថា “នៅមានពេលវេលាដ៏សមរម្យមួយ ប្រហែលជា ៣០ ទៅ ៤៥ ថ្ងៃទៀត ។ បើអាកាសធាតុត្រជាក់ចូលមកដល់ នោះអ៊ុយក្រែនប្រហែលពិបាកហើយ ។ ពួកគេមិនទាន់បញ្ចប់ការប្រយុទ្ធ លើអ្វីដែលពួកគេកំពុងព្យាយាមឲ្យបានសម្រេចនោះទេ”។

គួរបញ្ជាក់ជាថ្មី មកទល់ពេលនេះ ការវាយលុកតបតរបស់ទីក្រុងកៀវ ដែលបានចាប់ផ្តើមក្នុងរដូវក្តៅ ហើយមានគោលបំណងរំដោះទឹកដីដែលកាន់កាប់ដោយរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនមកវិញនោះ គឺមិនទទួលបានលទ្ធផលជាដុំកំភួនអ្វីឡើយ ។ ប៉ុន្តែទោះជាយ៉ាងណា មេទ័ពអ៊ុយក្រែនអះអាងថា ពួកគេបានវាយបំបែកខែការពារជួរមុខដ៏រឹងមាំរបស់រុស្ស៊ីនៅភាគខាងត្បូង រួចទៅហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ៊ុយក្រែន ប្រកាសបិទព្រំដែន មិនឲ្យស្រ្តីដែលចុះឈ្មោះចូលបម្រើកងទ័ព ចាកចេញពីប្រទេស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


