ព័ត៌មានអន្ដរជាតិ
តាំងពីឡើងកាន់តំណែង លោក បៃដិន ទើបធ្វើដំណើរមកអាស៊ីអាគ្នេយ៍តែ ៣ប្រទេសប៉ុណ្ណោះ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានទៅប្រទេសវៀតណាម ដើម្បីបំពេញទស្សនកិច្ច តបតាមការអញ្ជើញរបស់អគ្គលេខាបក្សកុម្មុយនិស្ត លោក Nguyen Phu Trong។

ដំណើរទស្សនកិច្ចនេះ គឺជាការប្រារព្ធខួប១០ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហរដ្ឋអាមេរិក ហើយនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកបៃដិន ទៅកាន់ប្រទេសវៀតណាម ចាប់តាំងពីការឡើងកាន់តំណែងនៅដើមឆ្នាំ២០២១មក។
ប្រធានាធិបតីអាមេរិក បានជួបជាមួយមេដឹកនាំបក្សកុម្មុយនិស្តវៀតណាម លោក Trong និងមេដឹកនាំកំពូលវៀតណាមផ្សេងទៀតនៅទីក្រុងហាណូយ ដើម្បីពិភាក្សាអំពីវិធីធ្វើឲ្យកិច្ចសហប្រតិបត្តិការអាមេរិក-វៀតណាម កាន់តែស៊ីជម្រៅ។
ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកដំបូងឡើយ ដែលលោកបៃដិន ធ្វើដំណើរមកកាន់តំបន់អាស៊ីអាគ្នេយ៍។

នៅថ្ងៃសៅរ៍ទី១២ខែវិច្ឆិកាឆ្នាំ២០២២ លោក បៃដិន បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូល អាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ ក្រោយមក លោកក៏បន្តដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី សម្រាប់កិច្ចប្រជុំកំពូល G20 នៅកោះបាលី។
ជំនួបនៅកម្ពុជា បានក្លាយជាកិច្ចប្រជុំអាស៊ានលើកដំបូង ដែលលោក បៃដិន ចូលរួមដោយផ្ទាល់ បន្ទាប់ពីកិច្ចប្រជុំកាលពីឆ្នាំមុន ត្រូវធ្វើឡើងពីចម្ងាយ ដោយសារវិបត្តិជំងឺរាតត្បាតកូវីដ១៩។
លោកក៏បានក្លាយជាប្រធានាធិបតីអាមេរិកទីពីរ ដែលមកទស្សនកិច្ចប្រទេសកម្ពុជាផងដែរ បន្ទាប់ពីលោក បារ៉ាក់ អូបាម៉ា ដែលមកកម្ពុជា សម្រាប់កិច្ចប្រជុំអាស៊ាន ក្នុងឆ្នាំ២០១២៕
អត្ថបទ៖ Vann Vann
ចុចអាន៖ តើប្រធានាធិបតីអាមេរិក រូបណា ធ្វើទស្សនកិច្ចវៀតណាម មុនគេ ចាប់តាំងប្រទេសទាំង២ ភ្ជាប់ចំណងការទូត?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


