អាកាសយានិកទាំងអស់ត្រូវគេប្រាប់កុំបើកយន្តហោះចូលប្រទេស មីយ៉ាន់ម៉ា ឲ្យសោះ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អាកាសយានិកទាំងអស់ត្រូវគេប្រាប់កុំបើកយន្តហោះចូលប្រទេស មីយ៉ាន់ម៉ា ឲ្យសោះ

Published

on

ភីឡុតទាំងអស់ត្រូវបានណែនាំកុំឲ្យហោះហើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាបើគ្មានការអនុញ្ញាត។ នេះបើយោងតាមសេចក្តីជូនដំណឹងទៅកាន់អាកាសយានិក (NOTAM) ដែលត្រូវបានមើលឃើញដោយកាសែត Myanmar Times និងចេញដល់ភីឡុតទាំងអស់កាលពីថ្ងៃទី០១ខែមករាម្សិលមិញនេះ។

ការអនុញ្ញាតទាំងអស់កាលពីមុនឲ្យចុះចតនិងហោះចេញពីប្រទេសមីយ៉ាន់ម៉ា ត្រូវបានដកចេញវិញ។ ទាំងនេះរួមបញ្ចូលទាំងជើងហោះហើរជំនួយក្នុងស្រុកនិងអន្តរជាតិផងដែរ។

យោងតាម NOTAM ដែលមើលឃើញដោយកាសែតនេះបានឲ្យដឹងថា ជើងហោះហើរទាំងអស់ត្រូវបានផ្អាក ហើយអាកាសយានដ្ឋានត្រូវបិទរហូតដល់ម៉ោង២៣:៥៩នាទីថ្ងៃទី៣១ខែឧសភា ប៉ុន្តែស្ថានទូតបរទេសនៅក្នុងប្រទេសនេះបានជូនដំណឹងដល់ប្រជាពលរដ្ឋថា ជើងហោះហើរអន្តរជាតិនឹងត្រូវផ្អាករហូតដល់ថ្ងៃទី៣០ខែមេសា។

កាលពីថ្ងៃទី០១ខែកុម្ភៈ យោធាមីយ៉ាន់ម៉ាបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ។ អគ្គមេបញ្ជាការកងទ័ពលោក​ Min Aung Hlaing បច្ចុប្បន្នកំពុងកាន់កាប់អំណាចបន្ទាប់ពីការឃុំឃាំងលោកស្រី អ៊ុងសាន ស៊ូជី និងអតីតប្រធានាធិបតី U Min Myint ក្នុងរដ្ឋប្រហារ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Myanmar Times

ចុចអាន៖ មកមើលស្ថានភាពនៅក្នុងរដ្ឋធានីមីយ៉ាន់ម៉ា បន្ទាប់ពីយោធាដណ្តើមអំណាច (មានវីដេអូ)

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ8 mins ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ33 mins ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

ព័ត៌មានជាតិ53 mins ago

អាជ្ញាធរស្រុកកៀនស្វាយទុកពេលឲ្យពលរដ្ឋ៤ថ្ងៃរុះរើសំណង់រំលោភផ្លូវសាធារណៈ

ព័ត៌មានជាតិ58 mins ago

រក​ឃើញ​​​អ្នក​ឆ្លង​កូវីដ១៩ ចំនួន​២​នាក់​ ទៀត​នៅ​ប៉េង​ ហួត ៦០​ម៉ែត្រ​​

ព័ត៌មានជាតិ1 hour ago

គិតមក​ដល់​ល្ងាចនេះ ទីតាំង​ពាក់ព័ន្ធ​ព្រឹ​ត្តិ​ការណ៍​សហគមន៍​២០​កុម្ភៈ ចំនួន​៧៥​ទីតាំង ​ត្រូវ​បាន​អាជ្ញាធរបិទ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services