ព័ត៌មានអន្ដរជាតិ
ហេតុអ្វីនាយករដ្ឋមន្ត្រីថៃច្រើនរូប ខ្លាចរអា មិនហ៊ានស្នាក់នៅភូមិគ្រឹះប្រណិតរបស់រដ្ឋាភិបាល?
Baan Phitsanulok ជាភូមិគ្រឹះដ៏ប្រណីតរបស់នាយករដ្ឋមន្ត្រី និងជាកន្លែងស្នាក់នៅសម្រាប់ភ្ញៀវសំខាន់ៗរបស់រដ្ឋាភិបាលថៃ។ ស្ថាបត្យកម្មមួយនេះរចនាតាមគំរូ Venetian Gothic និងសាងសង់ដោយស្ថាបត្យករជនជាតិអ៊ីតាលី Mario Tamagno ។

វាមានទីតាំងនៅផ្លូវ Phitsanulok ក្នុងទីក្រុងបាងកក ដោយសាងសង់ក្នុងរជ្ជកាលព្រះបាទរាមាទី៦ និងប្រគល់ជូន ឧត្តមសេនីយឯក Phraya Phahonphonphayuhasena។ ប៉ុន្តែហេតុអ្វីបានជាវិមានមួយនេះ ក្លាយជាកន្លែងភ័យខ្លាចសម្រាប់នាយករដ្ឋមន្ត្រីតាំងលំនៅ ក្រោយជាប់ឆ្នោតទៅវិញ?
តាមពិតភូមិគ្រឹះមួយនេះបានបោះបង់ចោលច្រើនដងហើយ ដោយសារតែវាប្ដូរពីម្ចាស់មួយទៅម្ចាស់មួយទៀត។ក្រោយមក វាត្រូវបានគេកំណត់ជាលំនៅឋានរបស់នាយករដ្ឋមន្ត្រីក្នុងឆ្នាំ ១៩៧៩ នាសម័យលោកឧត្ដមសេនីយ៍ Kriangsak Chomanan។
ចាប់តាំងពីពេលនោះមក ភូមិគ្រឹះរបស់ Phitsanulok ក៏ក្លាយជាផ្ទះខ្មោចដែលនាយករដ្ឋមន្ត្រីជាច្រើនខ្លាចដែរ។ នាយករដ្ឋមន្ត្រីជាច្រើនដែលបានស្នាក់នៅផ្ទះនេះ បានជួបប្រទះនូវហេតុការណ៍ចម្លែកៗជាច្រើន ដូចជាឮសំឡេងមនុស្សដើរ ឬសំឡេងទ្វារបើក និងបិទនៅពេលយប់ ព្រមទាំងបានឃើញស្រមោលមនុស្សដើរកាត់បង្អួច។ ជួនពេលខ្លះទៀត ឃើញនារីវ័យក្មេងស្លៀកសំលៀកបំពាក់ប្រពៃណីក៏មានដែរ។
នាយករដ្ឋមន្ត្រីដែលជួបប្រទះរឿងអាថ៌កំបាំងបំផុត គឺនាយឧត្តមសេនីយ៍ Prem Tinsulanonda ជានាយករដ្ឋមន្ត្រីទី១៦ ហើយគេនិយាយថា លោកបានស្នាក់នៅផ្ទះនេះតែ៧ថ្ងៃប៉ុណ្ណោះ រួចផ្លាស់ទៅស្នាក់នៅកន្លែងផ្សេងភ្លាមៗ។ ដោយសារតែគាត់មិនអាចទ្រាំទ្រនឹងព្រឹត្តិការណ៍ដ៏អាថ៌កំបាំង ដែលលោកបានជួបប្រទះគឺការឮសំឡេងមនុស្សដើរ ឬសំឡេងទ្វារបើក និងបិទនៅពេលយប់ ឬឃើញស្រមោលមនុស្សដើរកាត់បង្អួច។

នៅសម័យនាយករដ្ឋមន្ត្រីផ្សេងទៀត មានរឿងអាថ៌កំបាំងនៅក្នុងផ្ទះបានកើតឡើងជាបន្តបន្ទាប់ ជាឧទាហរណ៍ ក្នុងសម័យលោក Chuan Leekpai គេនិយាយថា ធ្លាប់ឮសំឡេងសេះស្រែកនៅពេលយប់។ ចំណែកសម័យលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គេថានារីវ័យក្មេងស្លៀកសំលៀកបំពាក់ប្រពៃណីបង្ហាញខ្លួនទាំងយប់។
បច្ចុប្បន្ននេះ ភូមិគ្រឹះ Baan Phitsanulok នៅតែជាផ្ទះសំណាក់របស់នាយករដ្ឋមន្ត្រីថៃដដែល។ ប៉ុន្តែនាយករដ្ឋមន្ត្រីជាច្រើនគេចមិនស្នាក់នៅផ្ទះនេះទេ។ ដោយសារតែពួកគេខ្លាចហេតុការណ៍អាថ៌កំបាំងដែលគេប្រាប់ ដូច្នេះហើយ ទើបធ្វើឲ្យវិមាននេះក្លាយជាផ្ទះខ្មោច ដែលគ្មាននរណាម្នាក់ហ៊ានស្នាក់នៅ។
ទោះយ៉ាងនេះក្ដី លំនៅឋាននេះត្រូវបានគេប្រើជាកន្លែងជួបជុំក្រុមការងាររបស់នាយករដ្ឋមន្ត្រីជាច្រើន។ ក្នុងសម័យលោកឧត្តមសេនីយ Chatchai Choonhavan ដែលបានប្រើប្រាស់ផ្ទះនេះជាកន្លែងប្រជុំសម្រាប់ក្រុមសេដ្ឋកិច្ច។ ស្របពេលដែលកាលពីពេលថ្មីៗលោក សេតថា បានប្រើភូមិគ្រឹះដើម្បីពិភាក្សាបញ្ហារបស់រដ្ឋាភិបាលជាមួយក្រុមមន្រ្តីប៉ូលិស និងអគ្គលេខាធិការនៃនាយករដ្ឋមន្រ្តីប៉ុន្តែលោកមិនបានស្នាក់នៅផ្ទះមួយនេះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក ភិថា ស្ថិតក្នុងបញ្ជីអ្នកមានឥទ្ធិពលទាំង ១០០ នាក់របស់ពិភពលោក
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


