ព័ត៌មានអន្ដរជាតិ
កូនប្រុសលោក ចូ បៃដិន ត្រូវតុលាការចោទប្រកាន់ពីបទកាន់កាប់អាវុធខុសច្បាប់ និងប្រើប្រាស់គ្រឿងញៀន ប្រឈមជាប់ពន្ធនាគារ ២៥ឆ្នាំ
នៅថ្ងៃព្រហស្បតិ៍ទី១៤ខែកញ្ញា តុលាការសហព័ន្ធសហរដ្ឋអាមេរិក បានដាក់ការចោទប្រកាន់ចំនួន៣ករណី ប្រឆាំងលោក Hunter Biden ដែលជាកូនប្រុសរបស់ប្រធានាធិបតី Joe Biden។

យោងតាមឯកសាររបស់តុលាការ, ការចោទប្រកាន់ចំនួន៣ករណីលើលោក Hunter Biden គឺទាក់ទងទៅនឹងការទិញអាវុធ ហើយគាត់អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ទៅ ២៥ឆ្នាំ ប្រសិនបើត្រូវបានផ្តន្ទាទោសលើការចោទប្រកាន់នេះមែន។
ដូចមានចែងក្នុងឯកសារ មហាគណៈវិនិច្ឆ័យនៃតុលាការរដ្ឋ Delaware បានយល់ព្រមលើការចោទប្រកាន់ចំនួន២ករណី ដោយក្នុងនោះមាន២ករណី គឺទាក់ទងទៅនឹងការពិតដែលថា លោក Hunter Biden បានផ្តល់ព័ត៌មានមិនពិតសម្រាប់ការទិញកាំភ្លើងខ្លី Colt និងការបដិសេធប្រើប្រាស់គ្រឿងញៀន ចំណែកករណីទី៣ ពាក់ព័ន្ធការកាន់កាប់អាវុធអំឡុងពេលប្រើប្រាស់គ្រឿងញៀន។

យោងតាមការស៊ើបអង្កេតរបស់រដ្ឋអាជ្ញា, ឧក្រិដ្ឋកម្មទាំងនេះ ត្រូវបានប្រព្រឹត្តដោយកូនប្រុសប្រធានាធិបតីអាមេរិក កាលពីខែតុលាឆ្នាំ២០១៨។
គួរបញ្ជាក់ថា លោក Hunter Biden ត្រូវបានចោទប្រកាន់ពីដងរួចមកហើយ ទាក់ទិនការខកខានបង់ពន្ធ។ ទិន្នន័យផ្លូវការបង្ហាញថា គាត់ខកខានបង់ប្រាក់ជាង ១០០០០០ ដុល្លារក្នុងឆ្នាំ ២០១៧និង២០១៨ ជាហេតុធ្វើឲ្យគាត់ប្រឈមជាប់ពន្ធនាគាររយៈពេល១២ខែ លើការចោទប្រកាន់នីមួយៗ។
គាត់ក៏ត្រូវបានចោទប្រកាន់ដាច់ដោយឡែកពីនេះផងដែរ ពីបទកាន់កាប់កាំភ្លើងខ្លី Colt ក្នុងឆ្នាំ២០១៨ ខណៈពេលគាត់កំពុងប្រើប្រាស់សារធាតុហាមឃាត់។ នេះក៏ជាការបំពានច្បាប់ ហើយត្រូវប្រឈមនឹងការផ្ដន្ទាទោសជាប់ពន្ធនាគារ១០ឆ្នាំផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ តាំងពីឡើងកាន់តំណែង លោក បៃដិន ទើបធ្វើដំណើរមកអាស៊ីអាគ្នេយ៍តែ ៣ប្រទេសប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


