ព័ត៌មានអន្ដរជាតិ
សោកនាដកម្មគ្រោះធម្មជាតិ ឆក់យកជីវិតមនុស្សជាង ២ម៉ឺននាក់ ត្រឹមប៉ុន្មានថ្ងៃ នៅប្រទេស២ ក្នុងទ្វីបតែមួយ
ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ប្រទេសចំនួន២ក្នុងទ្វីបតែមួយ ត្រូវរងការវាយប្រហារដោយគ្រោះធម្មជាតិ ដោយបូកសរុបចូលគ្នា បណ្តាលឲ្យមនុស្សរហូតដល់ទៅ ជាង២០០០០នាក់ បាត់បង់ជីវិត។

ក្នុងទ្វីបអាហ្វ្រិក គ្រោះរញ្ជួយដីនៅប្រទេសម៉ារ៉ុក ដោយគិតត្រឹមថ្ងៃព្រហស្បតិ៍ទី១៤ ខែកញ្ញា បានសម្លាប់មនុស្សចំនួន២៩០១ នាក់ ចំណែកនៅប្រទេសលីប៊ី ខ្យល់ព្យុះ Daniel បានបង្កជាទឹកជំនន់ ខណៈមន្ត្រីអះអាងថា មនុស្សជាង ២០០០០នាក់ ត្រូវបាត់បង់ជីវិត។
នៅម៉ារ៉ុក គ្រោះមហន្តរាយដែលកើតមានឡើងកាលពីថ្ងៃសុក្រ ទី៨ ខែកញ្ញា គឺជាការរញ្ជួយដីដែលសម្លាប់មនុស្សច្រើនបំផុតរបស់ប្រទេសនេះ ក្នុងរយៈពេលជាង៦០ឆ្នាំ បន្ទាប់ពីវាវាយប្រហារតំបន់ភ្នំ ភាគខាងត្បូងទីក្រុង Marrakesh។

ភ្លាមៗ ព្រះមហាក្សត្រ Mohammed ទី៦ ក៏បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល ៣ ថ្ងៃផងដែរ ដោយសារគ្រោះរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ ។
ដោយឡែក នៅលីប៊ី មនុស្សជាង២០០០០នាក់ ត្រូវគេអះអាងថាបាត់បង់ជីវិត បន្ទាប់ពីព្យុះមេឌីទែរ៉ាណេដ៏មានឥទ្ធិពលឈ្មោះ Daniel បានបណ្តាលឲ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅក្នុងទីក្រុងកំពង់ផែ Derna ភាគខាងកើតប្រទេសកាលពីចុងសប្តាហ៍។

គ្រោះមហន្តរាយនៅលីប៊ី កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព្យុះ Daniel វាយលុកប្រទេសក្រិក តួកគី និងប៊ុលហ្គារី។
ពាក់ព័ន្ធនឹងបញ្ហានេះដែរអាជ្ញាធរលីប៊ី បានប្រកាសភាពអាសន្ន រួមជាមួយនឹងការកាន់ទុក្ខរយៈពេល ៣ ថ្ងៃ ហើយដាក់បម្រាមគោចរនៅក្នុងតំបន់ដែលរងផលប៉ះពាល់រួមមាន Benghazi, Sousse, Al Bayda និង Al-Marj ។ លើសពីនេះ សាលារៀន និងអាជីវកម្មនានា ក៏ត្រូវបានបញ្ជាឲ្យបិទផងដែរ៕
អត្ថបទ៖ Vann Vann
ចុចអាន៖ មនុស្សស្លាប់ អាចឈានដល់ ២០០០នាក់ ដោយសារព្យុះ Daniel នៅ លីប៊ី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


