ព័ត៌មានអន្ដរជាតិ
ប្រមុខណាតូ ព្រមានឲ្យលោកខាងលិច ត្រៀមខ្លួនសម្រាប់សង្រ្គាមរយៈពេលវែង
កាលពីថ្ងៃអាទិត្យទី១៧ខែកញ្ញា អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានប្រកាសថា ប្រទេសលោកខាងលិច ត្រូវតែត្រៀមខ្លួនសម្រាប់សង្រ្គាមរយៈពេលវែង នៅអ៊ុយក្រែន។

ថ្វីបើអះអាងពីការចង់បានសន្តិភាពក្នុងពេលឆាប់រហ័សនៅប្រទេសអ៊ុយក្រែនក៏ដោយ ប៉ុន្តែលោក Stoltenberg បានទទូចថា គាត់នៅតែគាំទ្រគោលដៅរបស់ប្រធានាធិបតី Vladimir Zelensky នៃជ័យជម្នះយោធាលើប្រទេសរុស្ស៊ី។
លោក Stoltenberg បាននិយាយក្នុងបទសម្ភាសន៍ជាមួយក្រុមប្រព័ន្ធផ្សព្វផ្សាយ Funke របស់ប្រទេសអាល្លឺម៉ង់ថា “សង្រ្គាមភាគច្រើនមានរយៈពេលយូរជាងការរំពឹងទុក។ ដូច្នេះ យើងត្រូវតែរៀបចំខ្លួនយើងសម្រាប់សង្រ្គាមដ៏យូរនៅអ៊ុយក្រែន”។
លោក Stoltenberg និយាយថា “យើងទាំងអស់គ្នាប្រាថ្នាចង់បានសន្តិភាពឆាប់រហ័ស ប៉ុន្តែក្នុងពេលតែមួយ យើងត្រូវទទួលស្គាល់ថា ប្រសិនបើលោក Zelensky និងអ៊ុយក្រែនឈប់ប្រយុទ្ធ ប្រទេសរបស់ពួកគេនឹងបាត់ខ្លួន។ ប្រសិនបើលោកពូទីន និងរុស្ស៊ីដាក់អាវុធចុះ យើងនឹងមានសន្តិភាព”។

យោងតាមរបាយការណ៍ក្នុងរយៈពេលពីរខែចុងក្រោយនេះ មន្ត្រីលោកខាងលិច និងអ្នករៀបចំផែនការយោធាបានទទួលស្គាល់ថា ការវាយលុកដែលកំពុងបន្តរបស់អ៊ុយក្រែន ប្រឆាំងនឹងកងកម្លាំងរុស្ស៊ីទំនងជាមិនជោគជ័យឡើយ។
យោងតាមប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន, អ៊ុយក្រែន បានបាត់បង់ទាហានរហូតដល់ ៧១០០០ នាក់ ចាប់តាំងពីការវាយបកបានចាប់ផ្តើមនៅក្នុងខែមិថុនា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ មន្ត្រីជាន់ខ្ពស់ ណាតូ ចេញមុខសុំទោស ក្រោយប្រាប់អ៊ុយក្រែន កាត់ដីឲ្យរុស្ស៊ីដើម្បីសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


