ព័ត៌មានអន្ដរជាតិ
G7 ជំរុញ ចិន ដាក់សម្ពាធរុស្ស៊ី ឲ្យបញ្ឈប់ការវាយលុក អ៊ុយក្រែន
ក្រុមប្រទេស G7 នៅថ្ងៃអង្គារទី១៩ខែកញ្ញា បានអំពាវនាវដល់ ចិន ត្រូវដាក់សម្ពាធលើ រុស្ស៊ី ឲ្យបញ្ឈប់ការវាយលុករបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ ការអំពាវនាវនេះកើតឡើង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសនៃប្លុកនេះ ជួបប្រជុំគ្នានៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ និងបានចេញសេចក្តីថ្លែងការណ៍រួមមួយ។

សេចក្តីថ្លែងការណ៍ ដែលចេញដោយជប៉ុន ជាប្រធានក្រសួងការបរទេស G7 បាននិយាយថា សមាជិកទាំងឡាយសង្ឃឹមថា ចិននឹងជំរុញឲ្យរុស្ស៊ី ដកទ័ពភ្លាមៗ ដកទាំងអស់ និងដោយគ្មានលក្ខខណ្ឌចេញពីអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍នេះ ក៏ធ្វើឡើងផងដែរ ខណៈអ្នកការទូតកំពូលរបស់ចិន លោក Wang Yi កំពុងបំពេញទស្សនកិច្ចនៅរុស្ស៊ីរយៈពេល៤ថ្ងៃ ដែលក្នុងអំឡុងពេលនោះ ប្រទេសទាំងពីរត្រូវបានគេរំពឹងថា នឹងពង្រឹងទំនាក់ទំនងនយោបាយកាន់តែស៊ីជម្រៅ។
សេចក្តីថ្លែងការណ៍ខាងលើបន្តថា សមាជិក G7 ក៏ស្វាគមន៍ផងដែរ ចំពោះការចូលរួមរបស់ចិននៅក្នុងកិច្ចប្រជុំដែលដឹកនាំដោយអ៊ុយក្រែននៅទីក្រុង Jeddah និងបានលើកទឹកចិត្តបន្ថែមទៀតដល់ទីក្រុងប៉េកាំង ឲ្យគាំទ្រសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង រួមទាំងតាមរយៈការសន្ទនាដោយផ្ទាល់ជាមួយអ៊ុយក្រែនផងដែរ។
ទោះមិនបញ្ចេញឈ្មោះចំៗ តែសេចក្តីថ្លែងការណ៍រួមរបស់ G7 បាននិយាយថា សមាជិករបស់ខ្លួនសូមរំលឹកឡើងវិញ នូវការអំពាវនាវរបស់ពួកគេចំពោះភាគីទីបី ឲ្យបញ្ឈប់ជំនួយណាមួយចំពោះសង្គ្រាមលុកលុយរបស់រុស្ស៊ី បើមិនដូច្នោះទេ នឹងប្រឈមមុខជាមួយផលវិភាគ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ចិន កោះហៅឯកអគ្គរាជទូតជប៉ុន មកតវ៉ា ពាក់ព័ន្ធ សេចក្តីថ្លែងការណ៍នៅ G7
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


