ព័ត៌មានអន្ដរជាតិ
ប៉ូឡូញ គំរាមឈប់គាំទ្រអ៊ុយក្រែន ក្នុងសង្គ្រាមជាមួយ រុស្ស៊ី
លោក Szymon Szynkowski vel Sek រដ្ឋមន្ត្រីក្រសួងកិច្ចការសហភាពអឺរ៉ុបរបស់ប្រទេសប៉ូឡូញ បាននិយាយនៅថ្ងៃពុធទី២០ខែកញ្ញាថា រដ្ឋាភិបាលទីក្រុងវ៉ាសូវី អាចនឹងកាត់ផ្តាច់ការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន នៅក្នុងសង្គ្រាមជាមួយរុស្ស៊ី ខណៈជម្លោះអំពីគ្រាប់ធញ្ញជាតិ កាន់តែឡើងកម្តៅរវាងប្រទេសអឺរ៉ុបខាងកើតទាំងពីរ។
នៅពេលស្នើឲ្យធ្វើអត្ថាធិប្បាយ លើការសម្រេចចិត្តរបស់ទីក្រុង វ៉ាសូវី ក្នុងការពង្រីកបម្រាមលើគ្រាប់ធញ្ញជាតិអ៊ុយក្រែន ថ្វីបើ EU ដកការរឹតត្បិតហើយក៏ដោយនោះ រដ្ឋមន្ត្រីបានប្រាប់ទីភ្នាក់ងារព័ត៌មាន PAP ថា ប្រទេសប៉ូឡូញ នឹងមិនអត់ធ្មត់ឡើយ លើបញ្ហានេះ។
លោក Szynkowski vel Sek អះអាងថា ការវាយបករបស់ទីក្រុងកៀវ ជុំវិញជម្លោះគ្រាប់ធញ្ញជាតិនេះ គឺធ្វើឲ្យប៉ះពាល់ដល់អ៊ុយក្រែនខ្លួនឯងទៅវិញទេ ព្រោះវានាំឲ្យសាធារណជនប៉ូឡូញមានអារម្មណ៍ឈឺចាប់ និងប៉ះពាល់ដល់ការគាំទ្រ លើការផ្តល់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ចជាបន្ត។
លោករដ្ឋមន្ត្រីបន្ថែមថា “បើចង់ឲ្យទីក្រុងវ៉ាសូវី បន្តគាំទ្រអ៊ុយក្រែននោះ គួរតែមានការគាំទ្រពីសាធារណជនដែរ។ ប្រសិនបើគ្មានការគាំទ្រពីប្រជាជនប៉ូឡូញ ចំពោះសកម្មភាពបែបនេះទេនោះ វាពិតជាពិបាកណាស់សម្រាប់ពួកយើង ក្នុងការបន្តគាំទ្រអ៊ុយក្រែនដូចកាលមុន”។
សូមបញ្ជាក់ ជម្លោះទាក់ទងនឹងកសិផល បានកើតឡើងតាំងពីខែឧសភាមកម្ល៉េះ នៅពេលគណៈកម្មការអឺរ៉ុប ដាក់កំហិតលើការនាំចូលផលិតផលកសិកម្មអ៊ុយក្រែនមួយចំនួន ដើម្បីការពារអ្នកផលិតក្នុងស្រុក ចំពេលតម្លៃធ្លាក់ចុះ។
កាលពីដើមខែនេះ ទីក្រុងព្រុចសែល បានដកបម្រាមនេះចេញវិញ បន្ទាប់ពីទីក្រុងកៀវ សន្យាថា នឹងព្យាយាមរឹតបន្តឹងគ្រប់គ្រងលើការនាំចេញកសិផលរបស់ខ្លួន។ យ៉ាងណាក៏ដោយ ប្រទេសប៉ូឡូញ ហុងគ្រី ស្លូវ៉ាគី និងរូម៉ានី បដិសេធធ្វើតាមការដឹកនាំរបស់ EU។
ជាការឆ្លើយតប ទីក្រុងកៀវ បានដាក់ពាក្យប្តឹងប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគី នៅអង្គការពាណិជ្ជកម្មពិភពលោក ដោយលោក Taras Kachka តំណាងពាណិជ្ជកម្មរបស់ប្រទេសអ៊ុយក្រែនបានហៅសកម្មភាពរបស់ពួកគេថា ខុសផ្លូវច្បាប់។ លោក Kachka ក៏សន្យាដែរថា អ៊ុយក្រែននឹងដាក់ទណ្ឌកម្មលើខ្ទឹមបារាំង ប៉េងប៉ោះ ស្ពៃក្តោប និងផ្លែប៉ោមរបស់ប៉ូឡូញ នៅប៉ុន្មានថ្ងៃខាងមុខនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ប៉ូឡូញ ប្រកាសបញ្ជូនទ័ព ១ម៉ឺននាក់ទៀត ទៅព្រំដែន ដើម្បីបំភ័យ បេឡារុស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


