ព័ត៌មានអន្ដរជាតិ
មេដឹកនាំប្រទេសមហាអំណាច ៤ រូបសុទ្ធតែបាត់មុខពីកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ
មេដឹកនាំនៃប្រទេសមហាអំណាចចំនួន ៤ រូបមិនបានអញ្ជើញចូលរួមសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លើកទី ៧៨ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកនោះទេ ប៉ុន្តែបានបញ្ជូនអ្នកតំណាងឲ្យមកអង្គុយប្រជុំជំនួស ។

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin, លោក Xi Jinping ប្រធានាធិបតីចិន, លោក Emmanuel Macron ប្រធានាធិបតីបារាំង និងលោក Rishi Sunak នាយករដ្ឋមន្ត្រីអង់គ្លេស សុទ្ធតែជាមេដឹកនាំមហាអំណាចដែលមិនបានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅប្រចាំឆ្នាំដែលរៀបចំឡើងនៅរៀងរាល់ខែកញ្ញា ។
ទោះយ៉ាងណា អវត្តមានរបស់លោក Putin និងលោក Xi លើទឹកដីអាមេរិកមិនមែនជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលឡើយ ដោយសារតែអាមេរិកនេះហើយជាបងធំកាងអ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ី ខណៈដែលប្រទេសចិនវិញមានបញ្ហាតានតឹង ក៏ដូចជាការប្រកួតប្រជែងដ៏យូរអង្វែងជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ។

អ្វីដែលជាការកត់សម្គាល់គឺអវត្តមានរបស់នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak និងប្រធានាធិបតីបារាំង Emmanuel Macron ដែលប្រទេសអឺរ៉ុបទាំងពីរនេះសុទ្ធតែកំពុងព្យាយាមជួយស្រោចស្រង់ពហុភាគីនិយម ហើយការបាត់មុខរបស់មេដឹកនាំ ២ រូបនេះទៀតសោត ក៏ហាក់ដូចជាឆ្លុះបញ្ចាំងពីវិបត្តិ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អង្គការសហប្រជាជាតិ ជាពិសេសវាបង្ហាញពីការប្រេះស្រាំនៅក្រោយវាំងននរបស់ស្ថាប័នកំពូលមួយនេះ ។
ស្របពេលជាមួយគ្នានេះ ការបាត់មុខរបស់មេដឹកនាំក្រុមប្រឹក្សាសន្តិសុខទាំង ៤ ក៏ជារោគសញ្ញាមួយផ្សេងទៀតដែលបង្កឡើងដោយសង្រ្គាមនៅអ៊ុយក្រែន និងការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន ខណៈតួអង្គសំខាន់ក្នុងសម័យប្រជុំនោះគឺមានតែលោក Joe Biden និងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ប៉ុណ្ណោះ ។
គួរបញ្ជាក់ថា សម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លើកទី ៧៨ បានចាប់ផ្ដើមនៅថ្ងៃទី១៩ ខែកញ្ញា និងបញ្ចប់នៅថ្ងៃទី២៦ ខែកញ្ញា មានរបៀបវារៈចំនួន ៤ រួមមាន ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព បញ្ហាអាកាសធាតុ ការត្រៀមលក្ខណៈសម្រាប់ជំងឺរាតត្បាត និងតំបន់មានជម្លោះ ខណៈមូលបទចម្បងសម្រាប់កិច្ចពិភាក្សាក្នុងឆ្នាំនេះគឺ “ការកសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Lemonde
ចុចអាន ៖ រុស្ស៊ី ថា លោក Zelensky ទៅ អាមេរិក ដើម្បីសុំលុយពីលោកខាងលិច
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


