Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វេសប៊ុកលុបផេកដែលទាក់ទងនឹងទូរទស្សន៍យោធាមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារ

បានផុស

នៅ

ហ្វេសប៊ុកបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានលុបផេកមួយដែលភ្ជាប់ទៅនឹងបណ្តាញទូរទស្សន៍ដែលគ្រប់គ្រងដោយយោធារបស់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារនៅដើមសប្តាហ៍នេះដោយមេដឹកនាំយោធារបស់ប្រទេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) កាលពីពេលកន្លងមកបាននិយាយថា ការនិយាយស្អប់ខ្ពើមនៅលើហ្វេសប៊ុកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កអំពើហិង្សានៅប្រទេសមីយ៉ាន់ម៉ា ខណៈវេទិកាមួយនេះក៏បានហាមឃាត់បណ្តាញទូរទស្សន៍យោធានៅឆ្នាំ ២០១៨ ផងដែរ ។

យោងតាមអ្នកនាំពាក្យហ្វេសប៊ុកបានឲ្យដឹងថា ហ្វេសប៊ុកកំពុងចាត់ទុកស្ថានភាពរបស់ប្រទេសនេះថាស្ថិក្នុងភាពអាសន្ន និងចាត់វិធានការបណ្តោះអាសន្នដើម្បីការពារប្រឆាំងនឹងគ្រោះថ្នាក់ដូចជាការលុបមាតិកាដែលសរសើរ ឬគាំទ្ររដ្ឋប្រហារ ។

ពាក់កណ្តាលនៃប្រជាជនមីយ៉ាន់ម៉ាចំនួន ៥៣ លាននាក់ប្រើប្រាស់ហ្វេសប៊ុក ។ ក្រសួងព័ត៌មានបាននិយាយកាលពីថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីកងទ័ពបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារមួយថា យោធាបានព្រមានប្រឆាំងនឹងការបង្ហោះនូវអ្វីដែលខ្លួនបាននិយាយគឺជាពាក្យចចាមអារាម នៅលើបណ្តាញសង្គមដែលអាចញុះញង់ឲ្យមានកុបកម្ម និងបង្កអស្ថិរភាព ។

ហ្វេសប៊ុកបាននិយាយថា ខ្លួនបានហាមឃាត់បុគ្គល និងអង្គការយោធារបស់មីយ៉ាន់ម៉ាចំនួន ២០ នាក់នៅក្នុងឆ្នាំ ២០១៨ រួមមានបណ្តាញទូរទស្សន៍ Myawaddy និងមេដឹកនាំរដ្ឋប្រហារលោក Min Aung Hlaing ។ កាសែត Wall Street Journal ដែលបានរាយការណ៍ជាលើកដំបូងអំពីការដកទំព័រដែលភ្ជាប់នឹងបណ្តាញទូរទស្សន៍បាននិយាយថា សកម្មភាពនេះត្រូវបានធ្វើឡើង បន្ទាប់ពីកាសែត Wall Street Journal បានសួរហ្វេសប៊ុកអំពីផេកនេះ ។

អ្នកនាំពាក្យហ្វេសប៊ុកបាននិយាយថា ខ្លួនក៏កំពុងដកព័ត៌មានមិនពិតដែលអាចប្រថុយប្រថាននឹងអំពើហិង្សាដែលអាចកើតមាន ឬប៉ះពាល់ដល់ស្ថាប័ន ឬដែលធ្វើឲ្យលទ្ធផលនៃការបោះឆ្នោតទូទៅកាលពីខែវិច្ឆិកាឆ្នាំ ២០២០ រួមទាំងការអះអាងពីការលួចបន្លំសន្លឹកឆ្នោតជាដើម ។

គួររម្លឹកសាជាថ្មីថា កាលពីថ្ងៃចន្ទកងទ័ពមីយ៉ាន់ម៉ាបានប្រគល់អំណាចដល់លោកឧត្តមសេនីយ Min Aung Hlaing ហើយបានចាប់ឃុំខ្លួនមេដឹកនាំជាប់ឆ្នោត និងម្ចាស់ពានរង្វាន់ណូបែលសន្តិភាពលោកស្រី អ៊ុងសាន ស៊ូជី និងឥស្សរជនជាន់ខ្ពស់របស់គណបក្ស NLD ដោយនិយាយថា ខ្លួនធ្វើបែបនេះដើម្បីឆ្លើយតបនឹងអ្វីដែលហៅថាជាការបន្លំសន្លឹកឆ្នោត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ធ្លាយវីដេអូមួយទៀត គ្រូបង្រៀនមីយ៉ាន់ម៉ាកំពុងតែរាំមិនដឹងថា រដ្ឋប្រហារផ្ទុះឡើងនៅក្រោយខ្នង

ចុចអាន ៖ វីដេអូប្រជាជនមីយ៉ាន់ម៉ាស៊ីផ្លេឡាន និងគោះចានគោះឆ្នាំង លាន់ទ្រហឹងពេញទីក្រុងយ៉ាំងហ្គោនប្រឆាំងរដ្ឋប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម