ព័ត៌មានអន្ដរជាតិ
វីដេអូប្រជាជនមីយ៉ាន់ម៉ាស៊ីផ្លេឡាន និងគោះចានគោះឆ្នាំង លាន់ទ្រហឹងពេញទីក្រុងយ៉ាំងហ្គោនប្រឆាំងរដ្ឋប្រហារ
ស្នូរកងរំពងនៃស៊ីផ្លេឡាននិងការគោះចានគោះឆ្នាំង ត្រូវបានគេឮនៅទូទាំងទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ាកាលពីយប់មិញ នៅក្នុងសញ្ញាមួយនៃសកម្មភាពសាធារណៈធំបំផុតដើម្បីបដិសេធទៅនឹងរដ្ឋប្រហារយោធាដែលទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អ៊ុងសានស៊ូជី។
អ្នកប្រើប្រាស់បណ្តាញសង្គមបាន Live និងបង្ហោះវីដេអូខ្លួនឯងនិងអ្នកក្រុងផ្សេងទៀត ឈរនៅលើយ៉រផ្ទះល្វែងគោះចានគោះឆ្នាំងខណៈអ្នកខ្លះស្រែកពាក្យស្លោកប្រឆាំងរដ្ឋប្រហារ។
អ្នកលេង Facebook ម្នាក់បានសរសេរថា “ដើម្បីបង្ហាញពីការគាំទ្រដល់លទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ាពីផ្ទះរបស់យើង សូមធ្វើឲ្យមានសំឡេងខ្លាំងបំផុតតាមរយៈការវាយអ្វីដែលអ្នកអាចរកបានដូចជាចាន ឆ្នាំង ខ្ទះហើយស្រែកឲ្យអស់ពីចិត្ត”។
នៅលើបណ្តាញសង្គម Facebook, អ្នកប្រើប្រាស់មួយចំនួនបានផ្លាស់ប្តូររូប Profile របស់ពួកគេទៅជារូបភាពរបស់លោកស្រីអ៊ុងសានស៊ូជី ឬបានអំពាវនាវឲ្យធ្វើពហិការផលិតផលពីក្រុមហ៊ុនដែលមានទំនាក់ទំនងទៅនឹងអាជីវកម្មរបស់យោធា។
ស្របពេលជាមួយគ្នានោះ គ្រូពេទ្យបានគំរាមឈប់ធ្វើការសូម្បីតែកំពុងមានការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អូស្រ្តាលីអំពាវនាវឲ្យដាក់ទណ្ឌកម្មលើឧត្តមសេនីយ៍មីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


