ព័ត៌មានអន្ដរជាតិ
ប្រមុខ UN ព្រមានថា “វិបត្តិអាកាសធាតុកំពុងរុញមនុស្សជាតិឲ្យបើកទ្វារទៅកាន់ឋាននារក”
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានចេញការព្រមានខ្លាំងៗ អំឡុងកិច្ចប្រជុំកំពូលស្ដីពីវិបត្តិអាកាសធាតុជាមួយមេដឹកនាំពិភពលោកថា “មនុស្សជាតិកំពុងបើកទ្វារទៅកាន់ឋាននរក ដោយសារតែវិបត្តិអាកាសធាតុ” ។

ថ្លែងក្នុងសុន្ទរកថាបើកកិច្ចប្រជុំដែលរៀបចំឡើងនៅទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក លោក Guterres បានលើកឡើងថា “កម្ដៅកំពុងជះឥទ្ធិពលដ៏គួរឲ្យភ័យខ្លាច ជាពិសេសភ្លើងឆេះដ៏មហន្តរាយមិនធ្លាប់មានក្នុងឆ្នាំ ២០២៣ នេះ” ។
ប្រមុខ UN រូបនេះបញ្ជាក់ថា ទោះបីជាមានការកើនឡើងនូវព្រឹត្តិការណ៍អាកាសធាតុក្ដៅខ្លាំងបំបែកកំណត់ត្រាពិភពលោកក៏ដោយ ប៉ុន្តែការបំភាយឧស្ម័នផ្ទះកញ្ចក់នៅតែបន្តកើនឡើង ហើយឥន្ធនៈហ្វូស៊ីលនៅតែត្រូវបានឧបត្ថម្ភធនរហូតដល់ ៧ ពាន់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ។

លោក Guterres បានសង្កត់ធ្ងន់ថា “ទោះយ៉ាងណា យើងនៅតែអាចកំណត់ការកើនឡើងនៃសីតុណ្ហភាពពិភពលោកដល់ ១.៥ អង្សាសេ ជាពិសេសការដាក់ចេញគោលដៅដើម្បីបញ្ចៀសគ្រោះមហន្តរាយអាកាសធាតុរយៈពេលវែង” ។
ជាចុងក្រោយ លោក Guterres ក៏បានស្នើឲ្យប្រទេសនានាប្តេជ្ញាចិត្តក្នុងការកំណត់ពេលវេលាដើម្បីបញ្ចប់ការបញ្ចេញឥន្ធនៈហ្វូស៊ីល ក៏ដូចជាការបង្កើនហិរញ្ញវត្ថុសំខាន់ៗដើម្បីជួយប្រទេសដែលមានចំណូលទាប និងមធ្យម ឈានទៅរកថាមពលស្អាតឲ្យបានឆាប់រហ័ស ជាពិសេសការវិនិយោគលើវិធានការទប់ទល់នឹងអាកាសធាតុកុំឲ្យវាកាន់តែធ្ងន់ធ្ងរឡើងៗ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNN
ចុចអាន ៖ មេដឹកនាំប្រទេសមហាអំណាច ៤ រូបសុទ្ធតែបាត់មុខពីកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


