ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រី ថៃ ជួបពិភាក្សាពីឱកាសវិនិយោគជាមួយមហាសេដ្ឋី Elon Musk
លោក សេតថា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានជួបពិភាក្សាស្ដីពីឱកាសវិនិយោគជាមួយលោក Elon Musk នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla, SpaceX និង Starlink តាមរយៈកិច្ចប្រជុំតាមប្រព័ន្ធវីដេអូខល ។

ក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រី សេតថា បានបង្ហាញការចាប់អារម្មណ៍ចំពោះការពិភាក្សា ជាពិសេសលើទស្សនៈដែលភាគីទាំងពីរបានឯកភាពគ្នា កោតសរសើរចំពោះវឌ្ឍនភាពចង់ធ្វើដើម្បីមនុស្សជាតិ និងដើម្បីពិភពលោកស្អាត ឆ្ពោះទៅអនាគតកាន់តែល្អប្រសើរ ។
ទន្ទឹមនោះ លោក សេតថា មានទំនុកចិត្តថា នឹងទទួលបានជោគជ័យ ទាំងកិច្ចសហប្រតិបត្តិការលើរថយន្តអគ្គិសនី (EV) និងបង្កើនកិច្ចសហប្រតិបត្តិការស្រាវជ្រាវ Space Exploration ដែលមានតម្លៃទីផ្សារខ្ពស់ និងមានជំនឿថា ការជួបពិភាក្សានេះ នឹងមានអត្ថប្រយោជន៍ មិនមែនត្រឹមតែប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងមានអត្ថប្រយោជន៍ដល់ពិភពលោកផងដែរ ។
ចំណែកភាគីក្រុមហ៊ុន Tesla ក៏បានថ្លែងកោតសរសើរពីសក្តានុពលធនធានមនុស្សរបស់ប្រទេសថៃ ដែលសមស្របសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន Tesla ខណៈលោក សេតថា បានឆ្លើយតបថា រដ្ឋាភិបាលថៃ និងស្ថាប័នពាក់ព័ន្ធបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រតាមផ្លូវច្បាប់ និងអត្ថប្រយោជន៍ក្នុងការវិនិយោគមួយនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ នាយករដ្ឋមន្ត្រីថៃ បង្ហើបផ្តល់តំណែងមួយ ក្នុងជួររដ្ឋាភិបាលឲ្យលោក ថាក់ស៊ីន ពេលចេញពីពន្ធនាគារ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


